អូសបន្លាយ​ការប្រកាស​សាលក្រម​សំណុំរឿង​ឃាតកម្ម​លើ​ឧកញ៉ា​អ៊ឹង ម៉េង​ជឺ បាន​ក្លាយជា​មន្ទិល​

1328
ចែករម្លែក
  • 645
    Shares

​ភ្នំពេញ​៖ ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៥ ខែឧសភា សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​រឿងក្ដី​បាញ់សម្លាប់​លោក​ឧកញ៉ា​អ៊ឹង ម៉េង​ជឺ ដែលមាន​លោក​ថោង សារ៉ាត់ ជា​មេខ្លោង​។ គិត​រហូតមកដល់រ​សៀ​ល​ថ្ងៃទី​៣​ខែសីហា​នេះ មាន​រយៈពេល​ជិត​៣​ខែ​ហើយ នៅតែ​មិនទាន់​លើក​យកមក​ប្រកាស​សាលក្រម​ទៀត​។​

​សវនាការ​ជំនុំជម្រះ​សំណុំ​រឿងនេះ មាន​លោក តុ​ប ឈុន​ហេង ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក ហេង កេស​រោ និង​លោក​ម៉េង តូ​នី ជា​សមាជិក​ក្រុមប្រឹក្សា​។​

​ទាក់ទិន​បញ្ហា​នេះ​អ្នកច្បាប់​ម្នាក់​បាន​និយាយថា ការអូសបន្លាយ​ពេល​ការប្រកាស​សាលក្រម​នេះ​មិន​ខុសច្បាប់​ទេ​។ ប៉ុន្តែ​បានក្លាយ​ជាការ​សង្ស័យ​អាចមាន​ភាពមិនប្រក្រតី ព្រោះ​លេចឮ​ព័ត៌មាន​ថា ទុកពេល​ឲ្យ​អ្នក​រត់ការ​ទៅសុំ​អន្តរាគមន៍​ពី​ថ្នាក់លើ ដើម្បី​ជួយ​បន្ធូរ​បន្ថយទោស ឬ​លើកលែងទោស​ឲ្យ​លោក ថោង សារ៉ាត់ និង​គូកន​។​

លោក គា អ៊ា​វ មេធាវី​ការពារ​ជនជាប់ចោទ បាន​ថ្លែងថា ក្រឡាបញ្ជី​បាន​ទូរស័ព្ទ​ប្រាប់​លោក​ថា សាលក្រម​នេះ ត្រូវ​លើក​ពេល​ប្រកាស​សាលក្រម ហើយនឹង​ជូនដំណឹង​ពេល​ក្រោយ​។ លោក​មេធាវី មិន​ច្បាស់​អំពី​មូលហេតុ នៃ​ការលើក​ពេល​ប្រកាស​សាលក្រម​នេះ​ទេ​។​

​លោក ថោង សារ៉ាត់ ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​ផ្តើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន តាម​មាត្រា​២៨​និង​មាត្រា​២០០ នៃ​ក្រមព្រហ្មទណ្ឌ ដែល​បទល្មើស​នេះ កំណត់​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​អស់​មួយជីវិត​។ រីឯ​ក្រុម​អង្គរក្ស ត្រូវបាន​ចោទប្រកាន់​ពីបទ​សមគំនិត និង​បទ​ឃាតកម្ម​គិតទុក​ជាមុន​ដែល​បទល្មើស​នេះ កំណត់​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​អស់​មួយជីវិត​ដែរ ។​

​ហេតុការណ៍​បាញ់សម្លាប់​កក្រើក​រាជធានី​ភ្នំពេញ​នេះ កើតឡើង​កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅក្នុង​សង្កាត់​ទួល​ស្វាយព្រៃ ខណ្ឌចំការមន​៕ ដោយ​៖ ស​រិ​ទ្ធ​