អូស្ត្រាលី​គ្រោង​ដាំ​ដើមឈើ​១​ពាន់​លាន​ដើម​ដើម្បី​ជួយ​ដល់​ការសម្រេច​គោលដៅ​អាកាសធាតុ​

550
ចែករម្លែក
  • 654
    Shares

​ប្រទេស​អូស្ត្រាលី​គ្រោង​នឹង​ដាំ​ដើមឈើ​អោយ​បាន​ចំនួន​១​ពាន់​លាន​យ៉ាងយូរ​ត្រឹម​ឆ្នាំ​២០៥០​ដែល​ជា​ផ្នែក​មួយ​នៃ​ផែនការ​ព្រៃឈើ​ថ្មី​ដែល​រដ្ឋាភិបាល​នេះ​និយាយ​ថា​នឹង​ជួយ​ប្រទេស​​នេះ​សម្រេច​គោលដៅ​នៃ​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​របស់ខ្លួន​។​

​ការដាំ​ដើមឈើ​លើ​ទំហំ​ផ្ទៃ​ដី​ធំ​នេះ​នឹង​រួមចំណែក​ដល់​ការកាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​១៨​លាន​តោន​ក្នុង​មួយឆ្នាំ​នៅ​ត្រឹម​ឆ្នាំ​២០៣០​នៅក្នុង​ប្រទេស​ដែល​បច្ចុប្បន្ន​ផលិត​បាន​លើស​​ពី​៥០០​លាន​តោន​នៃ​ឧស្ម័ន​កាបូ​និក​(CO2 )​ក្នុង​មួយឆ្នាំ​។​

​នាយករដ្ឋមន្ត្រី លោក Scott Morrison បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​ផែនការ​ដាំ​ដើមឈើ​នេះ នឹង​គាំទ្រ​ផងដែរ​ដល់​ការងារ​នៅក្នុង​វិស័យ​មួយ​ដែល​ចូលរួម​​ចំណែក​ថវិកា​ជាង​២៣​ពាន់​លាន​ដុល្លារ​អូស្ត្រាលី​ដល់​សេដ្ឋកិច្ចជាតិ​។​

​អូស្ត្រាលី មាន​តំបន់​ព្រៃឈើ​ដ៏​ធំ​បំផុត​ទី​៧​នៅលើ​ពិភពលោក ដោយ​គ្របដណ្តប់​លើ​ផ្ទៃដី​១៧​ភាគរយ​នៃ​តំបន់​ដីគោក​របស់ខ្លួន​។ នេះ​បើ​យោងតាម​របាយការណ៍​ព្រៃឈើ​ឆ្នាំ​២០១៨​របស់​រដ្ឋាភិបាល​នេះ​។​

​លោក Scott Morrison បាន​និយាយថា អូស្ត្រាលី នឹង​អាច​សម្រេច​គោលដៅ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ក្នុង​ការកាត់បន្ថយ​ឧស្ម័ន​ពុល​កាបូ​និក​ពី​២៦​ទៅ​២៨​ភាគរយ​នៃ​កម្រិត​​បរិយាកាស​ឆ្នាំ​២០០៥​នៅ​យ៉ាងយូរ​ត្រឹម​ឆ្នាំ​២០៣០៕ដោយ៖សុខា/sn

លោក Scott Morrison បាន​និយាយថា​ផែនការ​ដាំ​ដើមឈើ​នេះ នឹង​គាំទ្រ​ផងដែរ​ដល់​ការងារ​នៅក្នុង​វិស័យ​មួយ​ដែល​ចូលរួម​ចំណែក​ថវិកា​ជាង​២៣​ពាន់​លាន​ដុល្លារ​អូស្ត្រាលី​​ដល់​សេដ្ឋកិច្ចជាតិ​