អូស្ត្រាលី​ចាប់បាន​គ្រឿងញៀន​មេ​តាំ​ហ្វីតា​មីន​៥៨៥​គីឡូក្រាម តម្លៃ​ជាង​៣៣៧​លាន​ដុល្លារ​អាមេរិក​

416
ចែករម្លែក
  • 90
    Shares

​ក្រុម​អាជ្ញាធរ​អូស្ត្រាលី​បាន​ចាប់​រឹបអូស​គ្រឿងញៀន​មេ​តាំ​ហ្វីតា​មីន​ក្រាម​(​ម៉ា​ទឹកកក​)​ចំនួន​៥៨៥​គីឡូក្រាម តម្លៃ​ជាង​៣៣៧​លាន​ដុល្លារ​អាមេរិក​ដែល​លាក់​ទុក​នៅ​ក្នុង​ទូរ​ទឹក​​កក ដែល​នាំចូល​ពី​ប្រទេស​សិង្ហ​បុរី ។ វា​ត្រូវ​បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ទី​៨​ខែ​មេសា​។​

​ក្រុម​អាជ្ញាធរ​អូស្ត្រាលី បាន​រកឃើញ​គ្រឿងញៀន​ទាំងនេះ​លាក់​ក្នុង​ទូទឹកកក​ប៉ុន្តែ វា​ត្រូវ​បាន​ប្រកាស​ប្រាប់​គយ​ថា​ជា​ទំនិញ​ឆ្នាំ​បាយ​អគ្គិសនី​ទៅវិញ​។ ចាប់តាំងពី​គ្រឿងញៀន​​ទាំងនេះ ត្រូវបាន​ចាប់​បាន​មក​នោះ ការស៊ើបអង្កេត​ចម្រុះ​រួមគ្នា ត្រូវបាន​ធ្វើឡើង​។​នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​ប៉ូលីស​អូស្ត្រាលី​។​

​ក្រុម​អាជ្ញាធរ​នេះ កាលពីពេល​កន្លង​ទៅ​ថ្មីៗ​នេះ​បាន​និយាយថា​” អូស្ត្រាលី​មាន ការរីក​រាលដាល​យ៉ាងធ្ងន់ធ្ងរ​នៃ​ការប្រើប្រាស់​គ្រឿងញៀន ដោយមាន “​តម្រូវការ​មិន​ចេះ​គ្រប់​” ចំពោះ​សារធាតុ​ខុសច្បាប់​ដែល​នាំឱ្យ​ចាប់​បាន​ក្នុង​ចំនួន​ដ៏​ច្រើន​និង​ចាប់ខ្លួន​មនុស្ស​ច្រើន​នាក់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​ថ្មីៗ​នេះ​៕​ប្រែ​សម្រួល​៖​សុខា​

គ្រឿងញៀន​ដ៏​ច្រើន​នេះ ត្រូវបាន​រកឃើញ​លាក់​ក្នុង​ទូទឹកកក