អូស្ត្រាលី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នាវា​មុជទឹក​១២​គ្រឿង​ជា​ក្រុមហ៊ុន​បារាំង

260
ចែករម្លែក

អូស្ត្រាលី​កាលពី​ថ្ងៃ​ចន្ទ​ទី​១១​ខែ​កុម្ភៈ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​កិច្ចសន្យា​ដែល​មាន​ទឹកប្រាក់​៥០​ពាន់​លាន​ដុល្លារ​អូស្ត្រាលី​(៣៨​លាន​ដុល្លារ​អាមេរិក​)​ជាមួយ​បារាំង​ដើម្បី​​សាងសង់​នាវាមុជទឹក​ទំនើប​ចំនួន​១២​គ្រឿង ដែល​ជា​សញ្ញា​បង្ហាញ​ពី​ឆន្ទៈ​របស់​ប្រទេស​នេះ​ក្នុងនេះ​ក្នុងការ​ពង្រឹងកម្លាំង​ការពារ​នៅ​តំបន់​ប៉ា​ស៊ី​ហ្វិ​ច​។

​នាយករដ្ឋមន្ត្រី លោក​Scott Morrison បាន​អបអរសាទរ​ចំពោះ​ផែនការ​នេះ​នៅក្នុង​ពិធី​មួយ​នៅ​ទីក្រុង​កង់​បេរ៉ា ដោយ​ថា​វា​ជា​ផ្នែក​មួយ​នៃ​ការចូលរួម​ចំណែក​សន្តិ​ភាព​ដ៏​ធំ​​បំផុត​ដែល​មិន​ធ្លាប់​មាន​របស់​ប្រទេស​អូស្ត្រាលី​ក្នុង​វិស័យ​យោធា​”​។​

​កិច្ចសន្យា​នាវាមុជទឹក​ប្រភេទ​ប្រយុទ្ធ​នេះ ត្រូវបាន​ធ្វើឡើង​ជាមួយ​ក្រុមហ៊ុន​ផលិត​នាវា​Naval Group​របស់​បារាំង​។

​នាវាមុជទឹក​ទីមួយ​នេះ ត្រូវបាន​រំពឹងថា​នឹង​បញ្ចប់​ការផលិត​នៅ​ដើម​ឆ្នាំ​ទសវត្សរ៍​ឆ្នាំ​២០៣០​។​

​ក្រុម​អ្នក​រិះគន់​និយាយថា វា​ជា​ការ​យឺត​ពេល​ទៅហើយ ដោយសារ​ដែនសមុទ្រ​ភាគ​ខាងជើង​និង​ខាងកើត​របស់​អូស្ត្រាលី​បាន​ក្លាយជា​កន្លែង​ដែល​មាន​ការតស៊ូ​ខ្លាំងក្លា​រវាង​​សហរដ្ឋអាមេរិក ចិន​និង​មហាអំណាច​ក្នុង​តំបន់​មួយចំនួន​ទៀត ដែល​សុទ្ធតែ​មាន​ឥទ្ធិពល​៕ដោយ៖សុខា/sn

នាវាមុជទឹក​មួយ​កំពុង​ត្រូវបាន​ធ្វើ​នៅ​កន្លែង​ផលិត​នាវា​របស់​ក្រុមហ៊ុន​បារាំង​Naval Group