អូស្ត្រាលី​ទទួលបាន​ពិ​ន្ទុះ​១​ស្មើនឹង​ដា​ណឺ​ម៉ាក​ក្នុងការ​ប្រកួត​វើ​ល​ខាប់​មុននេះ​

923
ចែករម្លែក

​បាល់​ប៉េ​ណាំង​ទី​របស់​កីឡាករ​Mile Jedinak​ផ្តល់អោយ​ក្រុម​អូស្ត្រាលី​នី​វ​ពិ​ន្ទុះ​១-១​ទល់នឹង​ដា​ណឺ​ម៉ាក និង​ជីវិត​ថ្មី​នៅ​ការប្រកួត​World Cup កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​។​

​បាល់​ពិន័យ​១១​ម៉ែត្រ​នៅ​នាទី​៣៨​ត្រូវបាន​ធ្វើឡើង​ក្រោយពី​ការពិនិត្យ​វីដេអូ​បង្ហាញថា បាល់​បាន​ប៉ះ​ដៃ​ខ្សែប្រយុទ្ធ​ដា​ណឺ​ម៉ាក​Yussuf Poulsen​។​Poulsen​ក៏​ទទួលបាន​កាត​​លឿង​ហើយនឹង​ត្រូវ​បញ្ឈរជើង​នៅពេល​ក្រុម​ប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល​ទល់នឹង​បារាំង ។​

​សូមបញ្ជាក់ថា Christian Eriksen បា​នរក​គ្រាប់​បាល់​សំរាប់​ក្រុម​ដា​ណឺ​ម៉ាក​នៅ​ប៉ុន្មាន​នាទី​ដំបូង​នៃ​ការបើកឆាក​។​

​ដោយសារ​ចា​ញើ​បារាំង​ពេល​ប្រកួត​បើកឆាក បើ​ការប្រកួត​លើក​នេះ​បរាជ័យ​ក្រុម​អូស្ត្រាលី​ស្ទើរតែ​មិន​ឡើងទៅ​ប្រកួត​នៅ​វគ្គ​បន្ទាប់​ទេ​។​ដា​ណឺ​ម៉ាក​បានឈ្នះ​ការប្រកួត​​បើកឆាក​ទល់នឹង​ប៉េ​រូ​។​

Christian Eriksen​របស់​ដា​ណឺ​ម៉ាក​អបអរ​ការ​ទាត់​ចូល​មួយ​គ្រាប់​ដំបូង​ក្នុងអំឡុង​ការប្រកួត​ពូ​ល​c​រវាង​ដា​ណឺ​ម៉ាក​និង​អូស្ត្រាលី​កាលពី​យប់​ថ្ងៃ​២១​មិថុនា​

Mile Jedinak​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​

#