អូស្ត្រាលី​រឹបអូស​ថ្នាំញៀន​មេតំ​ហ្វេ​តា​មីនតម្លៃ​រាប់​លាន​ដុល្លា​រលាក់​នៅក្នុង​ដប​ទឹក​ម្ទេស​

383
ចែករម្លែក

​បុរស​៤​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ទីក្រុង​ស៊ីដនី​ប្រទេស​អូស្ត្រាលី​បន្ទាប់​ពី​ប៉ូលិស​រឹបអូស​បាន​ថ្នាំញៀន​មេតំ​ហ្វេ​តា​មីន​ខុសច្បាប់​ចំនួន​៤០០​គីឡូក្រាម ដែល​លាក់​ក្នុង​ដប​ទឹក​​ម្ទេស​រាប់រយ​ដប​។​

​ប៉ូលិស​នៅ​រដ្ឋ​ញូ​វ សោត វេលស៍ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៣១​ខែ​តុលា​នេះ​ថា ” គ្រឿងញៀន​ទាំងនេះ មានតម្លៃ​ជាង​២៣០​លាន​ដុល្លា​រអា​​មេរិក ។ វា​ត្រូវ​បាន​លាក់​ក្នុង​ដប​ទឹកម្ទេស​ចំនួន​៧៦៨​ដប​ដែល​ស្ថិត​នៅក្នុង​ចំណោម​ទំនិញ​ផ្សេងៗ​ដែល​ដឹក​តាម​យន្តហោះ​មក​ពី​សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី​១៥​ខែតុលា បន្ទាប់​​ពី​វា​បាន​មក​ដល់​ឃ្លាំង​ទុក​ទំនិញ​មួយ​នៅ​ទីក្រុង​ស៊ីដនី​។​

​ជនសង្ស័យ​៣ នាក់​ក្នុងចំណោម​៤ នាក់​ត្រូវបាន​ចាប់ខ្លួន​កាលពី​សប្តាហ៍​មុន​និង​ត្រូវបាន​ចោទប្រកាន់​ពី​បទ​នាំ​ចូល​ទំនិញ​ខុសច្បាប់​ដែល​លាក់​បង្កប់​គ្រឿងញៀន​នេះ​។ ប៉ូលិស​បាន​​និយាយថា​បុរស​ម្នាក់​ផ្សេង​ទៀត​ត្រូវបាន​ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ហើយ​នឹង​ត្រូវ​បាន​ចោទប្រកាន់​៕​ដោយ​៖​សុខា​/sn

ប៉ូលិស​អូស្ត្រាលីរ​ងក​ឃើញ​ថ្នាំញៀន​ទាំងនេះ​លាក់​ក្នុង​ដប​ទឹកម្ទេស​ចំនួន​៧៦៨​ដប​ដែល​នាំមក​ពី​សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០១៩