អូស្ត្រាលី ចូលរួម​បេសកកម្ម​សន្តិសុខ​ឈូង​សមុទ្រ​ដែល​ដឹកនាំ​ដោយ​អាម៉េរិក​

248
ចែករម្លែក

​នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក​ស្កត់ ម័រ​រី​សុន​បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ទី​២១​សីហា​ថា​អូស្ត្រាលី​នឹងចូលរួម​ក្នុង​បេសកកម្ម​ដឹកនាំ​ដោយ​អាម៉េរិក​ដើម្បី​ការពារ​ការដឹកជញ្ជូន​តាម​​នាវា​កាត់​ច្រក​សមុទ្រហ័​រមូស ចំ​ពេល​មាន​ភាព​តឹនតឹង​ជាមួយ​អ៊ីរ៉ង់​។​

​លោកម័រ​រី​សុន បាន​និយាយថា អូស្ត្រាលី នឹង​បញ្ជូន​ក្រុម​ល្មម​មួយ រួមមាន នាវា​ហ្វ្រី​ហ្កា​តមួយ យន្តហោះ​ស៊ើបការណ៍​P8​មួយ និង​បុគ្គលិក​គាំទ្រ ដើម្បី​ចូលរួម​ក្នុង​បេសកកម្ម​នេះ ដែល​​ក៏​មាន​កងកម្លាំង​អង់គ្លេស​និង​បា​រ៉ែ​ន​ផងដែរ​។​

​កងទ័ពជើងទឹក​អាម៉េរិក​បាន​ឃ្លាំមើល​និង​រក្សា​សន្តិសុខ​នៅ​ច្រក​សមុទ្រហ័​រ​មូសរួច​ជា​ស្រេច​ហើយ និង​ត្រូវ​បាន​កងកម្លាំង​ប្រទេស​ផ្សេងៗ​ចូលរួម​។​រដ្ឋមន្ត្រី​ការបរទេស​និង​ការពារ​​ជាតិ​អាម៉េរិក បាន​ជំរុញ​អោយ​អូស្ត្រាលី​ជួយ​ល្បាតផ្លូវ​ទឹក​យុទ្ធសាស្ត្រ​នេះ ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​របស់​អ្នក​ទាំង​ពីរ​នៅ​ក្រុង​ស៊ីដនី​នៅ​ខែ​នេះ​។​

​វិធានការ​នេះ​ត្រូវបាន​ជំរុញ​ឡើង​បន្ទាប់ពី​មាន​ឧបទ្ទវហេតុ​ជា​បន្តបន្ទាប់​នៅ​តំបន់​នេះ រួម​មាន​ការចាប់​នាវា អ៊ីរ៉ង់​និង​អង់គ្លេស ៕​ដោយ​៖​វាសនា​

អូស្រ្តាលីនឹងបញ្ជូននាវាហ្រ្វីហ្កាតមួយទៅចូលរួមល្បាតច្រកសមុទ្រហ័រមូសនៅខែមករាឆ្នាំក្រោយ