អូ​ណៃ អេ​មឺ​រី ចង់បាន ស្ទេ​វិ​ន អឹ​ន​ហ្សុ​ន​ហ្ស៊ី ប៉ុន្តែ​ត្រូវ​លក់​កីឡាករ​ម្នាក់​សិន​

763
ចែករម្លែក

​កីឡាករ ស្ទេ​វិ​ន អឹ​ន​ហ្សុ​ន​ហ្ស៊ី (Steven N`Zonzi) គឺជា​គោលដៅ​ផ្ទេរ​ចម្បង​សម្រាប់​ក្លឹប អា​សេណ​ល ប៉ុន្តែ​ក្លឹប​បានបញ្ជាក់​ប្រាប់​លោក អ៊ូ​ណៃ អេ​មឺ​រី (Unai Emery) យ៉ាងច្បាស់​ថា លោក​ត្រូវតែ​លក់​កីឡាករ​ណា​ម្នាក់ មុនពេល​លោក​អាច​ពង្រឹង​ក្រុម​របស់លោក​។​
​ ​
​លោក អេ​មឺ​រី បាន​ចំណាយ​ប្រាក់​៧០​លាន​ផោន ដែល​បាន​លៃលក​ទុក​រួចស្រេច​ហើយ​នោះ បន្ទាប់ពី​នាំយក​កីឡាករ ម៉ា​ត​តេ​អូ ហ្គេ​ន​ដូ​ហ្ស៊ី (Matteo Guendouzi) បឺ​ន ឡេ​ណូ (Bernd Leno) សូ​ក្រា​ទី​ស ប៉ា​ប៉ា​ស្តា​ថូ​ប៉ូ​ឡូ​ស (Sokratis Papastathopoulos) និង​កីឡាករ លូ​កាស ថូ​រ៉េ​រ៉ា (Lucas Torreira) ។​
​ ​
​លោក អេ​មឺ​រី ចង់​ចំណាយ​ទឹកប្រាក់​២៥​លាន​ផោន​បន្ថែមទៀត ដើម្បី​ផ្ទេរ​កីឡាករ អឹ​ន​ហ្សុ​ន​ហ្ស៊ី ពី​ក្លឹប Sevilla ។ កីឡាករ​វ័យ​២៩​ឆ្នាំ​រូបនេះ​ធ្លាប់​លើក​ពាន Europa League ជាមួយ​លោក អេ​មឺ​រី នៅពេល​អ្នក​ទាំងពីរ​ធ្វើ​ការងារ​ជាមួយគ្នា​នៅ​ក្លឹប Sevilla ។ កីឡាករ​រូបនេះ​ក៏​លើក​ពាន​ជើងឯក វើ​ល​ខាប់​ជាមួយ​ក្រុម​ជម្រើសជាតិ​បារាំង​ផងដែរ​។​
​ ​
​លោក អេ​មឺ​រី ត្រូវការ​បង្កើន​ថវិកា ហើយ​អាច​នឹង​ឲ្យ អ៊ែ​រិ​ន រ៉ា​ម​ស៊ី (Aaron Ramsey) ។ កិច្ចសន្យា​របស់​ខ្សែបម្រើ​វ័យ​២៧​ឆ្នាំ​រូបនេះ​នឹង​ចប់​នៅ​ខែមិថុនា​ឆ្នាំក្រោយ​។​
​ ​
​អា​សេណ​ល​បាត់បង់ ជែក វី​ល​ស៊ែ (Jack Wilshere) កាលពី​រដូវក្តៅ​នេះ ហើយ​ស្ទាក់ស្ទើរ​មិន ចង់ឃើញ រ៉ា​ម​ស៊ី ចប់​កិច្ចសន្យា​នៅ​ឆ្នាំ​២០១៩​ដោយ​ឥត​តម្លៃ​ខ្លួន​នោះទេ​។ ឆេ​ល​ស៊ី​បង្ហាញ ចំណាប់អារម្មណ៍ ប៉ុន្តែ​គេ​មិនទាន់​ដឹងថា តើ រ៉ា​ម​ស៊ី ចង់​ចាកចេញ​ដែរ​ឬ​យ៉ាងណា​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​កីឡាករ ស្ទេ​វិ​ន អឹ​ន​ហ្សុ​ន​ហ្ស៊ី (Steven N`Zonzi)