អូ​លី​វើ ហ្ស៊ី​រូ គឺជា​ជើងឯក​វើ​ល​ខាប់ ប៉ុន្តែ​ខកខាន​មិនបាន​ទាត់​សំដៅ​ទីមួយ​ជើង​សោះ​

596
ចែករម្លែក

អូ​លី​វើ ហ្ស៊ី​រូ (Olivier Giroud) គឺជា​ជើងឯក​វើ​ល​ខាប់ បន្ទាប់ពី​ក្រុម​បារាំង​យកឈ្នះ​ក្រុម ក្រូ​អាស៊ី​៤-២ កាលពី​យប់​ថ្ងៃអាទិត្យ​ក្នុង​ទីក្រុង​ម៉ូស្គូ ប៉ុន្តែ​អ្វីៗ​វា​មិនបាន​ដូច​ការចង់បាន​របស់ កីឡាករ​រូបនេះ​ទេ​។​

​ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង​រូបនេះ​បាន​ចូលរួម​ពេញ​ទាំង​ការប្រកួត​វើ​ល​ខាប់​នេះ ប៉ុន្តែ​គ្មាន​ឱកាស ទាត់​សំដៅ​ទីមួយ​គ្រាប់​សោះ ខណៈ​មិត្ត​រួម​ក្រុម ឃី​លៀន អឹម​បា​ប៉េ (Kylian Mbappe) និង អែន​ត័​ញ គ្រី​ស្មាន់ (Antoine Griezmann) រកបាន​ម្នាក់​៤​គ្រាប់​។​
​ ​
​ហ្ស៊ី​រូ លេង​បាន​សរុប​៥៤៦​នាទី​នៅ​រុស្ស៊ី ដោយ​ចាប់ផ្តើម​ការប្រកួត​ដំបូង​ជាមួយ​ក្រុម​អូស្ត្រាលី ក្នុង​២០​នាទី​ដំបូង​ផងដែរ​។​

​គ្រី​ស្មាន់ អឹម​បា​ប៉េ ផូ​ល ប៉ុក​បា និង​មិត្ត​រួម​ក្រុម​ធ្វើ​បានល្អ ស្របពេល​ក្រុម​បារាំង​ឆ្លង​ពី​វគ្គ​មួយ ទៅ​វគ្គ​មួយ​។ ហ្ស៊ី​រូ ហាក់ដូចជា​មិន​ខ្វល់​ចំពោះ​ទម្រង់​លេង​របស់ខ្លួន​រហូតដល់​ពេល​លើក​ពាន នេះ​ទេ​។​
​ ​
​បើ​និយាយ​ឲ្យ​ស្មោះត្រង់ កីឡាករ​វ័យ​៣១​ឆ្នាំ​រូបនេះ​បាន​ជួយ​ឲ្យ​ក្រុម​ទាំងមូល​បង្កើត​ទម្រង់​លេង ដ៏​ល្អ​។ វត្តមាន​របស់​កីឡាករ​រូបនេះ​បានធ្វើ​ឲ្យ​មិត្ត​រួម​ក្រុម​មានឱកាស​រក​គ្រាប់​បាល់​។​
​ ​
​ប៉ុន្តែ​លោក ម៉ូ​រី​ស៊ី​យ៉ូ សារី ជា​គ្រូបង្វឹក​ថ្មី​របស់​ឆេ​ល​ស៊ី ដែល​ទើប​ចូល​ជំនួស​លោក អែន​តូ​នី​ញ៉ូ កុន​តេ នៅ​សប្តាហ៍​នេះ នៅតែ​សង្ឃឹមថា ហ្ស៊ី​រូ នឹង​រកបាន​គ្រាប់​បាល់​ច្រើន​នៅពេល​ចាប់ផ្តើម រដូវ​កាល​ថ្មី​នៅ​ព្រី​មី​ញ៉េ​លី​ក​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ អូ​លី​វើ ហ្ស៊ី​រូ (Olivier Giroud)