អូ​លី​វើ ហ្ស៊ី​រូ រងរបួស​ធ្ងន់​ក្នុងជំនួប​មិត្តភាព មុន​ព្រឹត្តិការណ៍​វើ​ល​ខាប់​

840
ចែករម្លែក

​ខ្សែប្រយុទ្ធ អូ​លី​វើ ហ្ស៊ី​រូ (Olivier Giroud) រងរបួស​ធ្ងន់ តែ​ប៉ុន្មាន​ថ្ងៃមុន​ព្រឹត្តិការណ៍​វើ​ល​ខាប់ បន្ទាប់ពី​ប៉ះទង្គិច​ក្បាល​ជាមួយ​កីឡាករ ម៉ាត់ មី​យ៉ា​ស​ហ្គា (Matt Miazga) អំឡុងពេល​ប្រកួត មិត្តភាព​រវាង​ក្រុម​បារាំង​និង​អាមេរិក​កាលពី​យប់​ថ្ងៃ​សៅរ៍​។

​ខ្សែប្រយុទ្ធ​រូបនេះ​ត្រូវបាន​គេ​នាំ​ចេញពី​ទីលាន​នៅ​តង់​ទី​២​ដោយមាន​ការ​រុំ​របួស​ក្បាល់​ផងដែរ ចំណែក​កីឡាករ មី​យ៉ា​ស​ហ្គា ក៏​រងរបួស​ធ្ងន់​ផងដែរ​។

​កីឡាករ​ទាំងពីរ​ទំនងជា​មាន​ភាព​វង្វេង​រង្វាន់ ដែល​អាចធ្វើ​ឲ្យ​យុទ្ធនាការ​នៅ​វើ​ល​ខាប់​របស់ ហ្ស៊ី​រូ ស្ថិតក្នុង​ភាពមិនច្បាស់លាស់​។ ហ្ស៊ី​រូ ដេក​នៅលើ​ទីលាន​អស់​រយៈពេល​៥​នាទី​បន្ទាប់ពី​ការ​ប៉ះ ទង្គិច​នេះ ស្របពេល​ក្រុមគ្រូពេទ្យ​កំពុង​ជួយ​ព្យាបាល​។​

កីឡាករ អូ​ស្មា​ណេ ដេ​ម​បេ​ឡេ (Ousmane Dembele) បាន​ចូល​ជំនួស ហ្ស៊ី​រូ ប៉ុន្តែ​លោក ឌី​ឌី​យ៉េ ដេ​សំ (Didier Deschamps) នឹង​រង់ចាំ​មើលថា តើ​ហ្ស៊ី​រូ អាច​លេង​បាន​ក្នុង​យុទ្ធនាការ​វើ​ល​ខាប់ ឬ​យ៉ាងណា​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

ខ្សែប្រយុទ្ធ អូ​លី​វើ ហ្ស៊ី​រូ (Olivier Giroud)