អូ​លី​វើ ហ្ស៊ី​រូ ស្វាគមន៍​វត្តមាន​រប​ស់ ហ្វ្រែ​ង ឡាំ​ផាត ស្របពេល​បង្ហើប​ប្រាប់​ពី​ការ​បង្វឹក ដ៏​សកម្ម​

327
ចែករម្លែក

​ការតែងតាំង ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) ជា​អ្នកចាត់ការ​ថ្មី​របស់​ក្លិប​ឆេ​ល​ស៊ី​ត្រូវ បាន​សាទរ​ដោយ​ខ្សែប្រយុទ្ធ អូ​លី​វើ ហ្ស៊ី​រូ (Olivier Giroud) ស្របពេល​កីឡាករ​បារាំង​រូប នេះ​អះអាងថា ឡាំ​ផាត គឺជា​បេក្ខភាព​ដ៏​ស័ក្តិសម​ក្នុងការ​ជំរុញ​ក្រុម​ឆេ​ល​ស៊ី​ឆ្ពោះទៅមុខ​។

​ហ្ស៊ី​រូ រកបាន​ពីរ​គ្រាប់​ក្នុងជំនួប​មិត្តភាព​កម្តៅ​សាច់ដុំ​មុន​រដូវ​កាល​ថ្មី ដោយ​ឆេ​ល​ស៊ី​យក ឈ្នះ​ក្រុម St Patrick `s Athletic ៤-០ កាលពី​ថ្ងៃ​សៅរ៍ ស្របពេល​កីឡាករ ម៉ា​សិន ម៉ោ​ន (Mason Mount) រកបាន​គ្រាប់​បាល់​ដំបូង ហើយ​កីឡាករ អេ​មឺ​សិន (Emerson) រកបាន គ្រាប់​បាល់​ទី​២​។

​ខ្សែប្រយុទ្ធ​ជើងចាស់​រូបនេះ​បាន​គាំទ្រ​អតីត​វីរបុរស​ឆេ​ល​ស៊ី ឡាំ​ផាត ក្នុងការ​ផ្តល់ឱកាស ឲ្យ​កីឡាករ​វ័យក្មេង​របស់​ឆេ​ល​ស៊ី​បង្ហាញ​សមត្ថភាព​។

​ហ្ស៊ី​រូ បាន​និយាយថា “​ខ្ញុំ​ពេញចិត្ត​ថាមពល​និង​មហិច្ឆតា​របស់គាត់​ក្នុង​ពង្រឹង និង​ចង់​ឲ្យ ក្រុម​ឈ្នះ​។ យើង​ជឿ​លើ​គុណភាព​ក្នុងការ​ពង្រឹង​ក្រុម​ស្របពេល​មាន​បម្រាម ហើយ​វា គឺជា​ឱកាសល្អ​សម្រាប់​កីឡាករ​វ័យក្មេង ដើម្បី​បង្ហាញ​អ្វីដែល​ពួកគេ​អាចធ្វើ​បាន​”​។

​ហ្ស៊ី​រូ បន្តថា នៅពេលនេះ ក្រុម​កីឡាករ​ពេញចិត្ត​នឹង​ហ្គេម​ដំបូង​និង​ខិតខំ​ហ្វឹកហាត់​ខ្លាំង មែនទែន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ