អូ​លី​វើ ហ្ស៊ី​រូ អះអាងថា បម្រាម​លើ​ក្លឹប​ឆេ​ល​ស៊ី​អាច​នឹង​ជួយ​ឲ្យ​ខ្លួន​បន្ត​លេង​ដល់ រដូវ​កាល​ក្រោយ​

366
ចែករម្លែក

​កីឡាករ អូ​លី​វី​យេ ហ្ស៊ី​រូ (Olivier Giroud) ជឿថា បម្រាម​ដែល​អាចមាន​ចំពោះ​ក្លឹបឆេល​ស៊ី នឹង​ជួយ​ពង្រឹង​ឱកាស​របស់ខ្លួន​ក្នុងការ​បន្ត​នៅ​ជាមួយ​ក្លឹប​នេះ​ហួស​ពី​រដូវ ក្តៅ​នេះ​។​
​ ​
ក្លឹប​ឆេ​ល​ស៊ី​បានដាក់​បណ្តឹងឧទ្ធរណ៍​នឹង​បម្រាម​មិន​ឲ្យ​ចូលរួម​ទីផ្សារ​ទិញដូរ​កីឡា​ករពីរ​ដំណាក់កាល ទៅកាន់​គណៈកម្មាធិការ​របស់ FIFA រួចហើយ​ ក្លឹប​ឆេ​ល​ស៊ី​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ទិញ​កីឡាករ​ថ្មី រហូតដល់​រដូវក្តៅ​ឆ្នាំ​២០២០ បន្ទាប់ពី​រង​ការចោទប្រកាន់ថា បាន​រំលោភច្បាប់​នៃ​ការផ្ទេរ​កីឡាករ​វ័យក្មេង​ពី​បរទេស​។ សំណុំរឿង​របស់​ក្លឹប​ឆេ​ល​ស៊ី​នឹងត្រូវ​បើកសវនាការ​នៅ​ថ្ងៃទី​១១​ខែមករា​។​
​ ​
​ប្រសិនបើ​ក្លឹប​នេះ​ចាញ់ក្តី ហ្ស៊ី​រូ គិតថា ខ្លួន​នឹង​ស្ថិតក្នុង​ទីតាំង​រឹងមាំ​ស្របពេល​កិច្ចសន្យា នឹង​ចប់​នៅ​ដំណាច់​រដូវ​កាល​នេះ​។​
​ ​
ហ្ស៊ី​រូ បាន​និយាយថា “​យើង​ត្រូវការ​រង់ចាំ​មើល​ទាក់ទិន​ថា តើ​យើង​នឹងមាន​ឱកាស ដើម្បី​ទទួលបាន​កីឡាករ​ថ្មី​នៅ​រដូវ​ទិញដូរ​បន្ទាប់​ឬ​យ៉ាងណា​។ ប្រសិនបើ​មិនអាច​ទេ នោះ​ក្លឹប​នឹង​ត្រូវបាន​ហាមឃាត់ ហើយ​បន្ទាប់មក ពួកគេ​នឹង​ត្រូវការ​ខ្ញុំ​បន្តទៀត និង​ផ្តល់​ថ្មី​មួយ​ដល់​ខ្ញុំ​។ ខ្ញុំ​សប្បាយចិត្ត​នៅទីនេះ ប៉ុន្តែ​វា​អាស្រ័យ​លើ​លក្ខខណ្ឌ​ពីរ​បី ចំណុច​ផ្សេង ដូច្នេះ​យើង​នឹង​រង់​ចាំមើល​”​។​

​កីឡាករ​វ័យ​៣២​ឆ្នាំ​រូបនេះ​ត្រូវបាន​ភ្ជាប់​ទៅនឹង​ការចាកចេញ​ទៅលេង​នៅ​ប្រទេស​បារាំង ហើយ​ក្លឹប Lyon អាចជា​គោលដៅ ប៉ុន្តែ ហ្ស៊ី​រូ នៅ​ពេញ​ចិត្តនឹង​ឆេ​ល​ស៊ី​ហើយ​នៅ ពេលនេះ ចង់​ផ្តោតលើ​ការ​ប្រជែង​យក​តំណែង​ក្នុង​កំពូល​ទាំង​បួន​នៅ​ព្រី​មី​ញ៉េ​លី​ក​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

#