អូ​លី​វើ ហ្ស៊ី​រ៉ូ ផ្ញើ​សារ​បង្ហាញ​បំណង​ចង់​ចាកចេញ​ពី​ឆេ​ល​ស៊ី​

325
ចែករម្លែក

អូ​លី​វើ ហ្ស៊ី​រ៉ូ (Olivier Giroud) បាន​បង្ហើប​ប្រាប់ថា គ្មាន​ឱកាស​ដែល​ខ្លួន​នឹង​បន្ត​លេង ជាមួយ​ឆេ​ល​ស៊ី​ទៀត​ទេ លុះតែ​មានការ​សន្យា​ផ្តល់ឱកាស​បង្ហាញមុខ​ច្រើនជាង​នេះ​។​

​ហ្ស៊ី​រ៉ូ ជា​ជើងឯក​វើ​ល​ខាប់​អាច​ចំណាយពេល​ត្រឹម​៦៦១​នាទី​ប៉ុណ្ណោះ​នៅលើ​ទីលាន ប្រកួត​សម្រាប់​ក្រុម​ឆេ​ល​ស៊ី​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​កនៅ​រដូវ​កាល​នេះ​។​
​ ​
​ផ្ទុយទៅវិញ អតីត​ខ្សែប្រយុទ្ធ​ក្លឹប Arsenal រូបនេះ​បានក្លាយ​សមាជិក​សំខាន់​ក្នុង​ការជួយ ក្រុម​របស់លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) ឡើងដល់​វគ្គ​៨​ក្រុម​ចុងក្រោយ ដោយ​រកបាន​៩​គ្រាប់​។​
​ ​
ហ្ស៊ី​រ៉ូ ធ្វើ​បានល្អ ដោយ​រកបាន​៣​គ្រាប់​ម្នាក់ឯង អំឡុង​ក្រុម​ឆេ​ល​ស៊ី​យកឈ្នះ​ក្រុម Dynamo Kiev ៧-០ កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​
​ ​
ខ្សែប្រយុទ្ធ​វ័យ​៣២​ឆ្នាំ​រូបនេះ​នៅសល់​១​រដូវ​កាល​ជាមួយ​ពហុកីឡាដ្ឋាន Stamford Bridge ហើយ​ព្រមាន​ថា ខ្លួន​នឹង​ចាកចេញ​នៅ​រដូវក្តៅ​នេះ ប្រសិនបើ ក្លឹប​មិនអាច​មាន ឱកាស​ច្រើន​ឲ្យ​ខ្លួន​នៅលើ​ទីលាន​ប្រកួត​។​
​ ​
កាលពី​ពាក់កណ្តាល​ដំបូង​នៃ​រដូវ​កាល ហ្ស៊ី​រូ ជា​ជម្រើស​បន្ទាប់ពី​កីឡាករ អាល​វ៉ា​រ៉ូ ម៉ូ​រ៉ា​តា (Alvaro Morata)​មុនពេល​កីឡាករ​អេ​ស្ប៉ា​ញ​រូបនេះ​បាន​ចាកចេញ​ទៅលេង​ក្នុង​កិច្ចសន្យា ខ្ចី​ជើង​នៅ​ក្លឹប Atletico Madrid និង​មុនពេល​ខ្សែប្រយុទ្ធ ហ្គុ​ន​ហ្សា​ឡូ ហ៊ី​ហ្គួ​អ៊ី​ន (Gonzalo Higuain) ចូល​ជំនួស​តំណែង​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​