អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ ដឹង​ពី​កំហុស​របស់​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត​ដែល​ត្រូវ ដោះស្រាយ​

272
ចែករម្លែក

​លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) អ្នកចាត់ការ​ក្លឹប​ម៉េ​ន ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​បានបញ្ជាក់​យ៉ាងច្បាស់ មុន​ជំនួប​ជាមួយ​ក្រុម​ឆេ​ល ស៊ីថា មានតែ​លទ្ធផល​ឈ្នះ​ប៉ុណ្ណោះ ទើប​អាច​ទទួលយកបាន​។​
​ ​
​នៅ​ទីបំផុត គ្រូបង្វឹក​សញ្ជាតិ​ន័​រ​វ៉េ​សរូប​នេះ​បែរជា​ត្រូវ​ដោះស្រាយ​បញ្ហា​ដែល​កើតមាន នៅ​តំបន់​ប្រយុទ្ធ​របស់​យូ​ណាយ​ធី​ត​ក្នុង​ប៉ុន្មាន​សប្តាហ៍​នេះ​។ នៅ​ពហុ​កីឡដ្ឋាន Old Trafford គឺ​ក្រុម​ឆេ​ល​ស៊ី​ឯណោះ​ទេ ដែល​បង្ហាញ​ភាពខ្លាំង​ជាង អំឡុងពេល​ប្រកួត​ស្មើ ១-១ ។​
​ ​
បន្ទាប់ពី​មានឱកាស​នាំមុខ​មុន​ដែល​រកបាន​ដោយ​កីឡាករ វ័ន ម៉ា​តា (Juan Mata) ក្រុម​យូ​ណាយ​ធី​ត​បែរជា​ខកចិត្ត​វិញ​ដោយសារតែ​កីឡាករ ម៉ា​កូ​ស អា​ឡុ​ន​សូ (Marcos Alonso) ដែល​រកបាន​១​គ្រាប់​វិញ ដោយ​ការបន្ថែម​បាល់​តែ​ផ្លាត​ពី​អ្នកចាំទី ដេវីដ ដឺ ហ្គៀ (David de Gea) ។ លទ្ធផល​នេះ​បន្ថែម​ទៅលើ​កំហុស​របស់ ដឺ ហ្គៀ ក្នុង​ប៉ុន្មាន ប្រកួត​ចុងក្រោយ​នេះហើយ​ក្រុម​យូ​ណាយ​ធី​ត​ហាក់ដូចជា​គ្មាន​កម្លាំងចិត្ត​ក្នុងការ​ប្រកួត នៅ​តង់​ទី​២​ទេ​។​
​ ​
លោក សូល​ស្យែ​រ បាន​អះអាងថា ក្រុម​របស់លោក​ហាក់ដូចជា​គ្មាន​កម្លាំង​ពេញ លេង​នោះទេ បន្ទាប់ពី​ប្រកួត​ចាញ់​ក្រុម Everton ៤-០ ។ លោក​បាន​សូម​អភ័យទោស អ្នកគាំទ្រ​ចំពោះ​ទម្រង់​លេង​ដ៏​អន់​នេះ​។​
​ ​
​លោក សូល​ស្យែ​រ បាន​និយាយថា “​កីឡាករ​របស់​យើង​មាន​ភាព​នឿយហត់​មែនទែន នៅពេល​ចង់​ការប្រកួត​។ វា​ពិតជា​បែបនេះ​មែន​។ យើង​ធ្លាប់​ដោះស្រាយ​បញ្ហា​នេះ ពីមុន ហើយ​យើង​ត្រូវ​ដោះស្រាយ​មួយ​ជំហាន​ម្តងៗ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

#