អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ អះអាងថា លោក​សប្បាយ​ចិត្តនឹង​ចាប់ផ្តើម​រដូវ​កាល​ថ្មី​

264
ចែករម្លែក

លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) អះអាងថា​លោក​សប្បាយ ចិត្តនឹង​ឈាន​ជើង​ចូល​រដូវ​កាល​ថ្មី ជាមួយ​កិច្ចសន្យា​បច្ចុប្បន្ន ប្រសិនបើ​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​តខក​ខានមិនបាន​ផ្ទេរ​កីឡាករ​ថ្មី​បន្ថែមទៀត មុនពេល​ទីផ្សារ​ទិញដូរ កីឡាករ​បិទទ្វារ​។

​យូ​ណាយ​ធី​ត​បាន​ចំណាយ​៦៥​លាន​ផោន រហូតមកទល់​ពេលនេះ ទៅលើ​កីឡាករ អ៊ែ​រិ​ន បី​ស​សា​កា (Aaron Wan Bissaka) និង ឌែ​ន ជែ​ម​ស៍ (Dan James) ខណៈ​ពួកគេ តាម​ប្រមាញ់​កីឡាករ ហ៊ែ​រី ម៉ា​ក្វា​យ​អ័​រ (Harry Maguire) និង​កីឡាករ ស៊ាន ឡង​ស្តា​ហ្វ (Sean Longstaff) ឲ្យ​បាន​មុន​ខែសីហា​។

​នៅ​រដូវក្តៅ​នេះ យូ​ណាយ​ធី​ត​នៅ​មិនទាន់​បានសម្រេច​គោលដៅ​រុះរើ​ក្រុម​នៅឡើយ​ទេ ហើយ​អាច​នឹង​លក់ រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku) ទៅ​ក្លឹប Inter Milan ។

​ប៉ុន្តែ​លោក សូល​ស្យែ​រ ហាក់​មិន​បារម្ភ​ជុំវិញ​ការងារ​ផ្ទេរ​នេះ​ប៉ុន្មាន​ទេ បើទោះបីជា វា​អាចធ្វើ​ឲ្យ​លោក​ខ្វះ​កីឡាករ​ដែល​លោក​ត្រូវការ​សម្រាប់​រដូវ​កាល​ថ្មី​ក៏ដោយ​។

​លោក សូល​ស្យែ​រ បាន​និយាយថា “​យើង​ត្រូវ​អត់ធ្មត់​។ វា​គឺជា​ការរុះរើ​យូរអង្វែង និង​ដ៏ សំខាន់​។ យើង​ទទួលបាន​កីឡាករ​ស័ក្តិសម​ចូលមក​។ ខ្ញុំ​ជឿជាក់​លើ​កីឡាករ​ទាំងនេះ ហើយ​ខ្ញុំ​ជឿជាក់ថា យើង​អាច​នឹងធ្វើ​បានល្អ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​