អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ អះអាងថា ម៉ា​គូស រ៉ា​ហ្វ​ដ ធ្វើ​បានល្អ​បំផុត​មិន​ធ្លាប់​ឃើញ អំឡុង​ប្រកួត​ជាមួយ លី​វឺ​ភូ​ល​

139
ចែករម្លែក

​អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) បាន​សាទរ​ទម្រង់​លេង​របស់ ម៉ា​គូស រ៉ា​ហ្វ​ដ (Marcus Rashford) ដោយ​អះអាងថា “​នេះ​គឺជា​ទម្រង់​លេង​ដ៏​ល្អ​បំផុត ចាប់តាំងពី​ខ្ញុំ​មក​ដឹកនាំ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត​”​។ ខ្សែប្រយុទ្ធ សញ្ជាតិ អង់គ្លេស​រូបនេះ​រកបាន​គ្រាប់​បាល់​ដំបូង​ដ៏​ល្អ​សម្រាប់​ក្រុម​យូ​ណាយ​ធី​ត ហើយ​ពិតជា​បង្កបញ្ហា​ច្រើន​ដល់​ខ្សែការពារ វើ​ហ្គី​ល វ៉ាន ឌី​ក (Virgil van Dijk) ។​
​ ​
​លោក សូល​ស្យែ​រ កោតសរសើរ រ៉ា​ហ្វ​ដ និង​កីឡាករ​វ័យក្មេង ដា​នី​ញែ​ល ជែ​ម​ស៍ (Daniel James) ខណៈ​លោក​អះអាងថា ក្រុម​របស់លោក​គួរ​ទទួលបាន​លើសពី​១​ពិន្ទុ​។ លោក​ពន្យល់ថា “​ខ្ញុំ​ពិតជា​ខកចិត្ត​តាងនាម​ឲ្យ​កីឡាករ​និង​អ្នកគាំទ្រ ពីព្រោះ​ពួកគេ​សម​នឹង​ទទួលបាន​លើសពី​១​ពិន្ទុ​។ ម៉ា​គូស ធ្វើ​បានល្អ​ក្នុងការ​ប្រកួត​ក្នុង​វ័យ​ប៉ុណ្ណេះ​។​
​ ​
​លោក​ក៏បាន​កោតសរសើរ​កីឡាករ ជែ​ម​ស៍ ដែល​បានបង្ហាញ​ស្មារតី​ប្រយុទ្ធ​ពិតប្រាកដ បន្ទាប់ពី​បង្កបញ្ហា​ដល់​ប្រព័ន្ធ​ការពារ​របស់​ក្រុម Liverpool ។ លោក​បន្តថា “​កីឡាករ​គ្មាន​ការភ័យខ្លាច ហើយ​គ្រប់គ្រង​បាល់​បានល្អ​។ ម៉ា​គូស លេង​បានល្អ​នៅថ្ងៃនេះ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ម៉ា​គូស រ៉ា​ហ្វ​ដ (Marcus Rashford)