អូ​អ៊ិ​ឈិ​តែ​បៃតង​លេខ​១​ផ្ដល់​រង្វាន់​ធំ​ដល់​អ្នកឈ្នះ​៧​នាក់​ពី​កម្មវិធី​“​អូ​អ៊ិ​ឈិ​បើក​គំរប​ក្លាយជា​អ្នកមាន​”

887
ចែករម្លែក
  • 7
    Shares

ដោយៈ​ស​ផល​/​ភ្នំពេញ​៖ កម្មវិធី “​អូ​អ៊ិ​ឈិ បើក​គំរប​ក្លាយជា​អ្នកមាន​” របស់​ក្រុមហ៊ុន អូ​អ៊ិ​ឈិ បានផ្ដល់​នូវ​ឱកាស​ដ៏​អស្ចារ្យ ជូន​ដល់​អតិថិជន​របស់ខ្លួន ដើម្បី​ឈ្នះ​រង្វាន់​ដ៏​ច្រើន​សន្ធឹកសន្ធាប់ រាប់លាន​រង្វាន់​ដែលមាន​តម្លៃ​សរុប​ជាង ២.៥០០​លាន​រៀល​។

ក្នុងនោះ​រួមមាន​រង្វាន់​ធំ គឺ​រថយន្ត Ford Ranger ឆ្នាំ​២០១៩ តម្លៃ ៤.៧០០០ ដុល្លារ​, ប្រាក់សុទ្ធ ១០ លាន​រៀល​, ម៉ូតូ Honda Zoomer X តម្លៃ ២.១៥០ ដុល្លារ​, ប្រាក់សុទ្ធ ៥០​ដុល្លារ​, ២០​ដុល្លារ​, ១០​ដុល្លារ​, ៥​ដុល្លារ និង​តែ​បៃតង​អូ​អ៊ិ​ឈិ រាប់លាន​ដប​។​

អតិថិជន​របស់​អូ​អ៊ិ​ឈិ​ជាច្រើន​នាក់​បានឈ្នះ​រង្វាន់​ធំ​ដ៏​អស្ចារ្យ និង​រង្វាន់​តែ​បៃតង​អូ​អ៊ិ​ឈិ រាប់ពាន់​រង្វាន់​រួចមកហើយ​។​យើង​មាន​មោទនភាព​បំផុត​ក្នុងការ​ប្រកាស​អ្នកមាន​សំណាង​ឈ្នះ​រង្វាន់​៧​នាក់ ចុងក្រោយ​បំផុត​នៅ​គ្រប់​បណ្ដា​ខេត្ត​ទាំងអស់ ក្នុងប្រទេស​កម្ពុជា ដែល​បានឈ្នះ​រង្វាន់​ធំ ១០​លាន​រៀល និង​ម៉ូតូ Honda Zoomer X​ពី​កម្មវិធី “​អូ​អ៊ិ​ឈិ​បើក​គំរប​ក្លាយជា​អ្នកមាន​”​។

​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន អូ​អ៊ិ​ឈិ នៅ​ប្រទេស​ថៃ ដែល​ដឹកនាំ​ដោយ​លោកស្រី Suporn Denpaisarn អនុប្រធាន​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ និង​លោក David Sim​បាន​ចូលរួម​ជា​កិត្តិយស ក្នុង​ការផ្ដល់​រង្វាន់​ជូន​ដល់​អ្នកឈ្នះ ទាំង​៧​នាក់​ចុងក្រោយ​។​អ្នកឈ្នះ​រង្វាន់​ធំ ១០ លាន​រៀល រួមមាន​៖ លោក សឿន តូ មកពី​ភូមិ​ព្រែក ស្រុក​ស្អាង ខេត្តកណ្ដាល​, អ្នកស្រី ថយ វណ្ណ​នឿន មកពី​ភូមិ​ទឹក​ចេញ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​, លោក ហ៊​ង ស្រស់ មកពី​ភូមិ​តា​សែន ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​, លោកស្រី ហុង ឆេង មកពី​ភូមិ​ជី​ហៃ ស្រុក​កោះសូទិន ខេត្តកំពង់ចាម​, លោក អ៊ឹង សុផាន់​ណាក់ មកពី​ភូមិ​ខ្វាវ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​ចំណែក​អ្នកឈ្នះ​រង្វាន់​ធំ ម៉ូតូ Honda Zoomer X ដែលមាន​តម្លៃ ២,១៥០ ដុល្លារ​វិញ រួមមាន​៖ លោក កាក់ ស៊ីម មកពី​ភូមិ​ស្វាយ ឃុំ​រកា ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​, លោក ហួត គីម​ឡា មកពី​ភូមិ​ព្រះមហាក្សត្រ ខេត្តកំពង់ស្ពឺ​។​លោកស្រី Suporn Denpaisarn បាន​ថ្លែងថា “​យើង​មាន​សេចក្ដី​សោម​ន្ស​រីករាយ​ណាស់ ក្នុងការ​អបអរសាទ​រ ចំពោះ​អតិថិជន​ឈ្នះ​រង្វាន់​ធំ ទាំង​៧​នាក់​ចុងក្រោយ​របស់​យើង។ ដែល​បានឈ្នះ​រង្វាន់​ពី​កម្មវិធី “​អូ​អ៊ិ​ឈិ បើក​គំរប​ក្លាយជា​អ្នកមាន​”​។ យើង​នឹង​បន្ត​ផ្ដល់ជូន​អតិថិជន​របស់​យើង នូវ​បទពិសោធ​គួរ​ឲ្យ​ចាប់អារម្មណ៍​របស់ អូ​អ៊ិ​ឈិ ដែលជា​តែ​បៃតង​លេខ​១ នៅ​កម្ពុជា​។

​អតិថិជន​មិន​ត្រឹមតែ​ទទួលបាន​នូវ​សុខ​ភាពល្អ​ពី​អត្ថប្រយោជន៍​របស់​តែ​បៃតង​ប៉ុណ្ណោះ​នោះទេ​ថែមទាំង​អាច​ទទួលបាន​នូវ​ភាព​រីករាយ​ក្នុងការ​ឈ្នះ​រង្វាន់​រាប់លាន​រៀល​ពី​កម្មវិធី​ផ្ដល់​រង្វាន់​របស់​អូ​អ៊ិ​ឈិ ផងដែរ​។​
​កម្មវិធី “​អូ​អ៊ិ​ឈិ បើក​គំរប​ក្លាយជា​អ្នកមាន​”​គឺជា​ឱកាស​ដ៏​ល្អ​មួយ សម្រាប់​អតិថិជន​របស់​តែ​បៃតង​អូ​អ៊ិ​ឈិ ដើម្បី​ឈ្នះ​រង្វាន់​រាប់លាន​រង្វាន់ ដែល​កំពុងតែ​រង់ចាំ​អ្នកឈ្នះ​។

​អ្នក​គ្រប់គ្នា​អាច​ក្លាយជា​ម្ចាស់​រង្វាន់ បាន​យ៉ាង​ងាយស្រួល ដោយ​គ្រាន់តែ​ពិសា​តែ​បៃតង​អូ​អ៊ិ​ឈិ ណាមួយ​ដែល​អ្នក​ចូលចិត្ត​ហើយ​ពិនិត្យមើល​រង្វាន់​ក្រោម​គំរប​ដប​។​អ្នក​ពិតជា​នឹង​អាច​ក្លាយជា​អ្នកឈ្នះ​រង្វាន់​បន្ទាប់ ពី​កម្មវិធី “​អូ​អ៊ិ​ឈិ បើក​គំរប​ក្លាយជា​អ្នកមាន​”៕S/

ចំណងជើង​រូបថត​៖​អូ​អ៊ិ​ឈិ តែ​បៃតង​លេខ​១ នៅ​កម្ពុជា ផ្ដល់​រង្វាន់​ធំ​ដល់​អ្នកឈ្នះ ៧​នាក់ ពី​កម្មវិធី “​អូ​អ៊ិ​ឈិ បើក​គំរប​ក្លាយជា​អ្នកមាន​”