អឿរ សីហា ទម្លាយ​រឿង​ពិត​

873
ចែករម្លែក

(​ភ្នំពេញ)​៖ តារា​សម្តែង​លោក អឿរ សីហា កាន់តែ​ល្បី​និង​មាន​ទីផ្សារ​ជាមួយ​ការងារ​សិល្បៈ ជាច្រើន​មក លោក​បាន​ទម្លាយ​រឿង​ជីវិត​ពិត​របស់លោក​ក្នុង​ពិធី​ខួបកំណើត​ដែលមាន​អ្នកគាំទ្រ និង​ភ្ញៀវ​ជាច្រើន​។​

​កាលពី​យប់​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៨ លោក​បាន​ប្រារ​ព្ឋ​ខួបកំណើត​។ លោក​បាន​លាតត្រដាង​នូវ រឿងរ៉ាវ​ផ្ទាល់ខ្លួន​ដែល​បានគិត​និង​រៀបចំ​ក្នុង​គម្រោង​នៃ​ដំណើរ​ជីវិត​។ ពិធី​ខួបកំណើត​គម្រប់​វ័យ ៣០​ឆ្នាំ​នៅ​ភោជនីយដ្ឋាន​សាន់​ឡាយ​គេ​ឃើញ​មាន​វត្តមាន​តារា​មួយចំនួន​ចូលរួម​ដូចជា​លោក សឿន វី​តា លោក ស៊ឹម សោភ័ណ​ព្រមទាំង​តារា​ជាច្រើន​ដួង​ទៀតផង​ដែរ​មក​ជូនពរ​ថ្ងៃ​សំខាន់​នេះ​។​

​តារា​រូប​សង្ហារ​រូបនេះ​បាន​ឲ្យ​ដឹងថា ពិធី​ខួបកំណើត​ដែល​លោក​រំលេច​ឡើង​ដើម្បី​ចង់​មកជួប​ជុំគ្នា ក្នុងពេល​សិល្បៈ​មានការ​បន្ថយ​បន្តិច​ព្រោះ​ការងារ​ក្រៅ​មមាញឹក​ពេក​។​រយៈពេល​នេះ​លោក​ត្រូវការ​សន្សំ​លុយ​ទុកដាក់​ឲ្យ​បាន​ច្រើន​ព្រោះ​ទើបតែ​ទិញ​បាន​ផ្ទ​មួយ​ល្វែង​លក្ខណៈ​បង់​រំ​លោះ​និង​ដី​ទុក​ឲ្យ​ហើយ​ដើម្បី​ងាយស្រួល​មានគ្រួសារ​មាន​កន្លែង​ស្នាក់នៅ​ស្រាប់​តែម្តង​។​

​តារា​សម្តែង​ដែល​ប្រឹង​ស៊ូ​ជាមួយ​ការងារ​រូបនេះ​បន្តថា​យ៉ាងយូរ​២​ឆ្នាំ​ទៀត​លោក​នឹង​សម្រេចចិត្ត​ចូល​រោងការ​ព្រោះ​អាយុ​ក៏​ច្រើន​ទើប​ឆ្លៀត​នៅ​ខ្លួន​មួយ​សម្រេច​ផែន​ការដើរ​សន្សំ​ថវិកា​ទុកដាក់​ឲ្យ​បាន​ស្រេចបាច់​សិន​ទើប​ស្រណុក​ទៅ​ដណ្តឹង​ប្រព​ន្ឋ​។​យ៉ាងណាមិញ​លោក​សូម​អរគុណ​ដល់​មិត្ត​ទាំងអស់​បាន​ចូលរួម​ពិធី​ខួបកំណើត​របស់លោក​ដោយ​ចំណាយ​ពេលវេលា​ផ្ទាល់ខ្លួន​នេះ​ជា​ទឹកចិត្ត​នៃ​ការ​រាប់អាន​។

​លោក អឿរ សីហា កាន់តែច្រើន​លេចមុខ​ក្នុង​តួអង្គ​ថត​ស្ប៉ត​ច្រើនជាងគេ​ដូចជា​ស្ប៉ត​គូ​បូ​តា អេ​ប៉ី​អេ ប្រូ​ឌិន​សល​ផងដែរ​ហើយ​ក្រៅពីនេះ​ការថត​ខ្សែភាពយន្ត​ក៍បាន​ចូលរួម​សម្តែង​៕ ដោយ​: បូ​រិ​ន​