អៀង មូលីៈ កម្ពុជា​និង​មូ​លិ​ធិ​សកល​សម្រេច​គោលដៅ​រួមគ្នា​ដ៏​ធំ​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​

1551
ចែករម្លែក

​ដោយៈ មេសា​/​ភ្នំពេញៈ លោក អៀង មូលី ទេសរដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បាន​ថ្លែង​​​អំពី​ភាពជោគ​ជ័យ​រួម​រវាង​កម្ពុជា និង មូលនិធិ​សកល​ថា ” ក្នុង​រយៈពេល​ជាង​មួយ ទសវត្សរ៍​កន្លងមក​នេះ កម្ពុជា និង​មូលនិធិ​សកល​បាន​សម្រេច​គោលដៅ រួមគ្នា​យ៉ាង​ធំធេង និង​កំពុង​បន្តដំណើរ​នៅក្នុង​ផ្លូវ​ដ៏​ត្រឹមត្រូវ តាមរយៈ​ភាពជា​ដៃគូ ការរាប់​បញ្ចូល​គ្នា កិច្ច​សហការ កំពុង​ខិត​ទៅជិត ដល់​ការសម្រេចបាន​តាម​គោល​បំណង ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ អេដស៍ និង​របេង​ហើយ ” ។​

លោក​ទេសរដ្ឋមន្ត្រី ថ្លែង​បែបនេះ នាឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក សិក្ខាសាលា​ប្រចាំឆ្នាំ ស្តីពី​ការ​វាយ​តម្លៃ​ការ រំពឹងទុក​ប្រចាំ​ប្រទេស នៃ​មូលនិធិ​សកល នៅ​សណ្ឋាគារ​រ៉ា​ហ្វ​ល់ ឡឺ រ៉ូយ៉ាល់​កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០១៨ ។​

​ ​លោក​ទេសរដ្ឋមន្ត្រី បាន​បន្តថា កាលពី​ឆ្នាំមុន ក្រុម​ពិនិត្យ​វាយតម្លៃ​បច្ចេកទេស បានស្នើ​សុំ​ឲ្យ​សរសេរ​ការ​វាយតម្លៃ​អំពី ការរំពឹងទុក​ប្រចាំ​ប្រទេស ដោយ​ផ្តល់នូវ​អនុសាសន៍ ទាំងស្រុង​មួយ​ក្នុងការ​អនុវត្ត និង​ផលប៉ះ​ពាល់​នៃ​យុទ្ធសាស្ត្រ​មូលនិធិ​សកល​ឆ្នាំ​២០១៧-២០២២ ការវិនិយោគ ដើម្បី​បញ្ចប់​ការរីក​រាលដាល​មេរោគ ។ ការវាយតម្លៃ​ការរំពឹងទុក​ប្រចាំ​ប្រទេស គឺជា​ទម្រង់​នៃ​ការវាយតម្លៃ ដែលមាន​លក្ខណៈ​ច្នៃប្រឌិត​មួយ ដែល​បាន​កើតឡើង ក្នុងពេល​ដំណាលគ្នា​នៃ​ជុំ​ហិរញ្ញប្បទាន​មូលនិធិ​សកល​បច្ចុប្បន្ន ពី​ឆ្នាំ​២០១៨-២០២០​។ កិច្ចការ​នេះ​ជួយ​ឲ្យ​ពួកគេ​អង្កេត និង​ផ្តល់យោបល់​ត្រឡប់​ទាន់ពេល ទៅតាម​គំរូ​ការងារ​មូលនិធិ​សកល ។

​ការវាយតម្លៃ​ការរំពឹងទុក ប្រចាំ​ប្រទេស នេះ បាន និង​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា អស់​រយៈពេល​ជិត​មួយឆ្នាំ​ហើយ នៅក្នុង​បរិយាកាស​មួយ​ដែល​កំពុងតែ​ប្រែប្រួល និង​វិ​វ​ឌ្ឍ​។ ក្នុងឋានៈ​ជា​ស្ថាប័ន​ទទួល​ជំនួយ​ផ្ទាល់ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កំពុង​ដើរតួនាទី​ថ្មី និង​ការទទួលខុសត្រូវ​ថ្មី រួម​ជាមួយនឹង​ក្រសួងសុខាភិបាល ៕មន