អេឡិច ចាន់ត្រា ការគាំទ្រលើសពី ការរំពឹងទុកធ្វើអោយរំភើបស្ទើរស្រក់ទឹកភ្នែក

258
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-ខុសប្លែកពីតារាផ្សេងទៀត តារាចម្រៀង អេឡិច ចាន់ត្រា ក្រៅពីមានការស្វាគមន៍យ៉ាងកក់ក្តៅពីបងប្អូនខ្មែរនៅទីនោះ (អូស្រ្តាលី) មានការចូលចិត្ត មិនថាការទទួលទានអាហារ ការធ្វើដំណើរទៅកន្លែងកម្សាន្តផ្សេង អេឡិច ស្ទើរតែរកពេលវេលាគ្មានសម្រាប់ពួកបងប្អូនរស់នៅអូស្រ្តាលីទេ ការទទួលកក់ក្តៅបែបនេះ បានធ្វើអោយ បុរសសង្ហារមិនអាចបំភ្លេចបានពីការយកចិត្តទុកដាក់លើរូបគេឡើយ។

អេឡិច ចាន់ត្រា និយាយថា ក្រៅពីម៉ោងធ្វើការលោក ស្ទើរតែរកពេលមិនបានសម្រាប់បងប្អូនដែរបាន អញ្ជើញលោកពីផ្ទះមួយទៅផ្ទះមួយ ឬក៏ជូនលោកទៅកម្សាន្ត នៅកន្លែងកម្សាន្តនានាក្នុងប្រទេសអូស្រ្តាលី។ ការខកខានតាមការអញ្ជើញពីបងប្អូនបែបនេះ បានធ្វើអោយលោកសោកស្តាយព្រោះតែពេលខ្លះ មានពេលវេលាតិចពេក ជាន់គ្នាអីចឹងធ្វើអោយលោកពិបាកសម្រេចចិត្ត និងក៏សូមអភ័យទោសចំពោះបងប្អូនមួយចំនួនដែលអញ្ជើញរូបលោកហើយ តែបែខកខានការណាត់ទៅវិញនោះ។

ងាកមកការងារច្រៀងក្រៅប្រទេសលើកនេះ អេឡិច ចាន់ត្រា នៅតែមានអ្នកគាំទ្រមិនថមថយឡើយ ពោលអ្នកមកកក់សំបុត្រ កកកុញ ណែនណាន់តាន់តាប់តែម្តង ធ្វើអោយលោករំភើបចិត្តស្ទើរតែស្រក់ទឹកភ្នែកព្រោះតែការគាំទ្រ ហួសពីការស្មាន។

#