អេឡិច ចាន់ត្រា តារាលេចធ្លោ ផ្នែក សប្បុរសធម៌

532
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-
មិនត្រឹមតែមានរូបសម្បត្តិស្អត សង្ហារប៉ុណ្ណោះទេ តារាចម្រៀង អេឡិច ចាន់ត្រា ក៏ជាតារាម្នាក់ដែលមានសណ្តានចិត្តទូលាយ ចំពោះអ្នកខ្សត់ខ្សោយជាងខ្លួន ផងដែរ។ ជាក់ស្តែងកន្លងមក អេឡិច តែងតែធ្វើកម្មវិធីសប្បុរសធម៌ជាមួយនិង ក្មេងកំព្រា ចាស់ជរា រួមជាមួយនិងការចែកអំណោយជាច្រើនលើក។

យោងតាមគណនីយ Rak Sa ដែលជាមនុស្សម្នាក់លេចធ្លោក្នុងចង្កោមអ្នកសិល្បៈ បានបង្ហោះសាររំភើបចិត្ត និងទឹកចិត្តដែលខ្លួនបានទទួលអំណោយជាថវិកា ពីតារា ចម្រៀង អេឡិច ចាន់ត្រា គ្រាដែលរូបម្ចាស់គណនីយ ហ្វេសប៊ុកមួយនោះ កំពុងតែត្រូវការ ថវិកា ជាចាំបាច់ ព្រោះតែមើលថែម្តាយដែលកើតជំងឺមហារីក ត្រូវសម្រាកព្យាបាលនៅប្រទេសថៃ។

បើតាមការអោយដឹងពីតារាចម្រៀង កូនកាត់ចិនរូបនេះ បញ្ជាក់ថា នេះជាទឹកចិត្ត បន្តិចបន្តួចសម្រាប់ជួយដល់អ្នកខ្វះខាត ទោះបីថវិកាមិនច្រើន ប៉ុន្តែប្រាក់នេះ អាចជួយដោះស្រាយបានមួយពេលពីពេល គ្រាដែលអ្នកខ្វះខាត គ្នាកំពុងត្រូវការជាចាំ បាច់ក្នុងការចំណាយ ផ្សេងៗនៅក្នុងមន្ទីរពេទ្យ។

លោកបន្តថាការមើលឃើញ និងចេះជួយគា្នគ្រាលំបាក ពិតជាល្អបំផុត ប្រសើរជាង ពេល ដែលមានបានហើយទើបជួយគ្នា អីចឹងមិនសូវបានផលដូចពេលគ្រាលំបាក ឡើយ។

សូមរំលឹកថា នេះមិនមែនជាលើកទីមួយទេ ដែលតារាចម្រៀងរូបនេះ តែងតែចែក រំលែក នូវថវិកាផ្ទាល់ ខ្លួនជួយដល់ចាស់ជរា ក្មេងកំព្រា និង ធ្វើទានផ្សេងៗទៀតដល់ មនុស្សជិតខាងដែលមានការខ្វះខាត៕