អេ​ឌិន ហា​ហ្សា​ដ នឹងចូលរួម​ជាមួយ​ក្លិប រៀល ម៉ា​ឌ្រី​ត ខណៈ​ឆេ​ល​ស៊ី​ព្រម​ទទួលយក​តម្លៃ​១៣០​លាន​ផោន​

644
ចែករម្លែក

​កីឡាករ អេ​ឌិន ហា​ហ្សា​ដ (Eden Hazard) កំពុងស្ថិត​ក្នុង​ដំណើរ​មកកាន់ ក្លិប រៀល ម៉ា​ឌ្រី​ត (Real Madrid) បន្ទាប់ពី​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​នេះ​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ដែល មានតម្លៃ​១៣០​លាន​ផោន​ជាមួយ​ក្លិប​ឆេ​ល​ស៊ី​។​
​ ​
លក្ខខណ្ឌ​ផ្ទាល់ខ្លួន​គ្រោង​នឹង​ក្លាយជា​ផ្លូវការ​សម្រាប់ ហា​ហ្សា​ដដែល​សម្រេច​ក្តី​សុបិន របស់ខ្លួន​មកលេង​នៅ​ពហុ​កីឡដ្ឋាន Santiago Bernabeu ក្រោម​ការដឹកនាំ​របស់​លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) ដែលជា​អាយ​ដូ​ល​របស់ខ្លួន​នោះ​។​
​ ​
ក្លិប Real Madrid ចង់​ដកខ្លួន​និង​បិដ​សេធ​ការទាមទារ​របស់​ក្លឹប​ឆេ​ល​ស៊ី​សម្រាប់​កីឡាករ វ័យ​២៨​ឆ្នាំ​រូបនេះ ប៉ុន្តែ​គេ​ជឿថា កិច្ចព្រមព្រៀង​នេះ​គឺជា​ជោគ ជ័យ​មួយ​សម្រាប់​អ្នក សម្របសម្រួល ម៉ា​រី​ណា ហ្គ្រា​ណូ​វ​ស្កា​អៀ (Marina Granovskaia) ដោយសារ​តម្លៃ​ដំបូង ៨៨​លាន​ផោន ប៉ុន្តែ​បាន​ឡើងដល់​១៣០​លាន​ផោន​។​
​ ​
កិច្ចព្រមព្រៀង​នេះ​នឹងធ្វើ​ឲ្យ ហា​ហ្សា​ដ ក្លាយជា​កីឡាករ​ដែលមាន​តម្លៃ​ផ្ទេរ​ខ្ពស់បំផុត ក្នុង​ប្រវត្តិ​របស់​ក្លិប Real Madrid គឺ​ថ្លៃ​ជា​តម្លៃ​ផ្ទេរ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) និង ហ្គា​រ៉េត បេ​ល (Gareth Bale) ។​
​ ​
​ហា​ហ្សា​ដ នឹង​ក្លាយជា​កីឡា​ករទី​២​ដែលមាន​តម្លៃ​ផ្ទេរ​ខ្ពស់បំផុត​នៅ ក្របខណ្ឌ​ព្រី​មី ញ៉េ​លី​ក បន្ទាប់ពី​កីឡាករ ហ្វី​លី​ព កូ​ទី​ញ៉ូ (Philippe Coutinho) ដែល​ផ្ទេរ​ទៅ​ក្លឹប Barcelona ក្នុងតម្លៃ​១៤៥​លាន​ផោន​កាលពី​រដូវក្តៅ​ឆ្នាំមុន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​