អេ​ឌិន ហា​ហ្សា​ដ បង្ហើប​ប្រាប់​ផែនការ ខណៈ​មានការ​ភ្ជាប់​ទៅនឹង​បា​សេ​ឡូ​ណា​និង​រៀល​ម៉ា​ឌ្រី​ដ​

927
ចែករម្លែក

​អេ​ឌិន ហា​ហ្សា​ដ (Eden Hazard) បាន​បញ្ជាក់ថា ខ្លួន​នឹងមិន​ចាក​ចេញពី​ក្លឹប​ឆេ​ល​ស៊ី​នៅ ខែ​នេះ​ទេ​។ ក្លឹប​កំពូល​ខ្លះ​នៅ​តំបន់​អឺរ៉ុប​អាច​នឹង​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ​រូបនេះ​បាន​ស្របពេល ទីផ្សារ​ទិញដូរ​កីឡាករ​នៅ​ក្របខណ្ឌ La Liga Ligue 1 និង​ក្របខណ្ឌ Bundesliga មិនទាន់​បិទទ្វារ​រហូតដល់​ដំណាច់ខែ​នេះ​។​
​ ​
​ហា​ហ្សា​ដ ត្រូវបាន​ភ្ជាប់​នឹង​កិច្ចព្រមព្រៀង​ផ្ទេរ​មកកាន់​ក្លឹប​បា​សេ​ឡូ​ណា​និង​រៀល​ម៉ា​ឌ្រី​ដ ក្នុងចំណោម​ក្លឹប​ផ្សេងទៀត​នៅ​រដូវក្តៅ​នេះ​។ អវត្តមាន​របស់​ឆេ​ល​ស៊ី​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក នៅ​រដូវ​កាល​នេះ កានតែ​ធ្វើ​ឲ្យ​មានការ​ប៉ាន់ប្រមាណ​ថា ហា​ហ្សា​ដ នឹង​ចាក​ចេញពី​ឆេ​ល​ស៊ី​។​
​ ​
​ប៉ុន្តែ​បន្ទាប់ពី​ក្រុម​ឆេ​ល​ស៊ី​យកឈ្នះ​ក្រុម Arsenal កាលពី​ថ្ងៃ​សៅរ៍ ហា​ហ្សា​ដ បាន​សារភាពថា ខ្លួន​គ្មាន​បំណង​ដើរ​ចេញពី​ពហុកីឡាដ្ឋាន Stamford Bridge ទេ​។ ទោះបីជា​យ៉ាងណា កីឡាករ​បែលហ្ស៊ិក​រូប​នេះ​អះអាងថា ខ្លួន​នឹង​វាយតម្លៃ​ពី​ស្ថានភាព​នៅ​ប៉ុន្មាន​ខែ​ខាងមុខ​ទៀត​។​
​ ​
​ហា​ហ្សា​ដ បាន​និយាយថា “​ខ្ញុំ​អត់​បញ្ហា​ទេ​នៅទីនេះ​។ យើង​នឹង​មើលឃើញ​អ្វីដែល​កើតឡើង ក្នុង​រយៈពេល​មួយឆ្នាំ​ឬ​ពីរ​ឆ្នាំ​ទៀត​។ តើ​ចាកចេញ​នៅ​ឆ្នាំនេះ​ឬ​? ខ្ញុំ​នឹងមិន​ចាកចេញ​ទេ​។ គ្រប់គ្នា​ដឹង​ពីអ្វី​ដែល​ខ្ញុំ​និយាយ បន្ទាប់ពី​វើ​ល​ខាប់ ប៉ុន្តែ​ខ្ញុំ​សប្បាយរីករាយ​នៅទីនេះ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ អេ​ឌិន ហា​ហ្សា​ដ (Eden Hazard)​