អេ​ឌិន ហា​ហ្សា​ដ បង្ហើប​ប្រាប់ថា ខ្លួន​បានសម្រេច​ចិត្ត​អំពី​អនាគត​រួចហើយ​

355
ចែករម្លែក

​ខ្សែបម្រើ​ឆ្នើម​អេ​ឌិន ហា​ហ្សា​ដ (Eden Hazard) បាន​បង្ហើប ប្រាប់ថា ខ្លួន​បានសម្រេច​ចិត្ត​ជុំវិញ អនាគត​ដោយ​បង្កើន​ការបារម្ភ​របស់ ក្លិប​ឆេ​ល​ស៊ីថា កីឡាករ​រូបនេះ​នឹង​ស្នើសុំ​ផ្ទេរ​ចេញទៅ ចូលរួម​ជាមួយ​ក្លិប Real Madrid ។​

​ហា​ហ្សា​ដ បាន​និយាយ​ក្នុង​បទ សម្ភាសន៍​កាលពីដើម​ខែធ្នូ​ថា “​ខ្ញុំ​ដឹង ថា ខ្ញុំ​នឹងធ្វើ​អ្វី​។ ខ្ញុំ​បានសម្រេច​ចិត្ត រួចហើយ​”​។​
​ ​
​ក្លិប​ឆេ​ល​ស៊ី​មិន​ទទួល លទ្ធផល​ច្រើន​ទេ​ក្នុងការ​បញ្ចុះបញ្ចូល កីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះ​ឱ្យ​ចុះ​កិច្ច ព្រមព្រៀង​ថ្មី ដែល​ក្លិប​ត្រៀម​ផ្តល់ឱ្យ​។​

​កិច្ចព្រមព្រៀង​បច្ចុប្បន្ន​របស់ ហា​ហ្សា​ដ គ្រោង​នឹង​ចប់​នៅ​ឆ្នាំ ក្រោយ ហើយ​ក្លិប Real Madrid ចាប់ អារម្មណ៍ ហា​ហ្សា​ដ យូរ​មកហើយ​។ ក្លិប Real Madrid បានដាក់​សំណើ ដំបូង​កាល ពី​ឆ្នាំមុន ខណៈ​ពួកគេ ស្វែងរក​ខ្សែប្រយុទ្ធ​ម្នាក់ ដើម្បី​បំពេញ តំណែង​នៅ​ទំនេរ បន្ទាប់ពី គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) ទៅ ចូលរួម​ជាមួយ​ក្លិប Juventus ។​

​លោកស្រី​ម៉ា​រី​ណា ហ្គ្រា​ណូ​វ​-​ស្កា​អៀ (Marian Granovskaia) ជា​ប្រធាន​បច្ចេកទេស របស់​ក្លិប​ឆេ​ល​ស៊ី​អះអាងថា ហា​ហ្សា​ដ មិនមែន សម្រាប់​លក់​ទេ ទោះ​ក្នុងតម្លៃ​ណា ក៏ដោយ ប៉ុន្តែ​វា​គឺជា​រឿង​ល្អ​មួយ ដែល​ត្រូវធ្វើ​ការដោះដូរ​នៅពេល កីឡាករ​រូបនេះ​នៅសល់​កិច្ចសន្យា តែ​១២​ខែ​ទៀត​។​

​សេចក្តីរាយការណ៍​ជាច្រើន នៅ​អេ​ស្ប៉ា​ញ​បានចាត់ទុក​ហា​ហ្សា​ដ ជា​គោលដៅ​កំពូល​នៅ​ឆ្នាំនេះ ដែល ក្លិប Real Madrid ចង់​ផ្ទេរ ។ គេ​ជឿថា ក្លិប​នេះ​បាន​ពិគ្រោះ​យោបល់​រួចហើយ​ជាមួយ តំណាង របស់​ហា​ហ្សា​ដ ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែបម្រើ អេ​ឌិន ហា​ហ្សា​ដ
#