អេ​ឌិន ហា​ហ្សា​ដ ផ្តល់​កម្លាំងចិត្ត​ដល់​ក្រុម​ឆេ​ល​ស៊ី បន្ទាប់ពី​ត្រឡប់​ចូល​ហ្វឹកហាត់​វិញ​

609

​កីឡាករ​ឆ្នើម អេ​ឌិន ហា​ហ្សា​ដ (Eden Hazard) បានផ្តល់​កម្លាំងចិត្ត​យ៉ាងខ្លាំង​ដល់​ក្លិប​ឆេ​ល​ស៊ី បន្ទាប់ពី​វិលត្រឡប់​មក​ចូលរួម​ហ្វឹកហាត់​។
​ ​
​លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) នឹង​សប្បាយចិត្ត ក្នុងការ​ស្វា គម​ន៍​កីឡាករ​សញ្ជាតិ បែលហ្ស៊ិក​រូបនេះ បន្ទាប់ពី​លោក​បាន​ត្រឹម​ឈរ​មើល​ក្រុម​របស់លោក​ប្រកួត​ចាញ់​ក្រុម Burnley ៣-២ ទាំង​ត្រដាប់ត្រដួស អំឡុង​ការប្រកួត​បើកឆាក​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។​
​ ​
​ស្របពេល ហា​ហ្សា​ដ មិន​ទំនងជា​អាច​បង្ហាញមុខ​សម្រាប់​ការប្រកួត​ជាមួយ​ក្រុម Tottenham នៅ​ថ្ងៃអាទិត្យ​នេះ ការវិលត្រឡប់​ដែល​គេ​ទន្ទឹងរង់ចាំ​យូរ​មកហើយ​នោះ នឹង​បង្កើន​ទំនុកចិត្ត បន្ទាប់ពី​មានរឿង​មិនល្អ​ប៉ុន្មាន​សប្តាហ៍​ចុង ក្រោយនេះ​។​
​ ​
​កីឡាករ​វ័យ​២៦​ឆ្នាំ​រូបនេះ​ធ្វើការ​វះកាត់​ត្រង់​កជើង​ខាងស្តាំ​កាលពី​ខែមិថុនា បន្ទាប់ពី​រងរបួស អំឡុងពេល​ហ្វឹកហាត់​ជាមួយ​ក្រុម​បែលហ្ស៊ិក​។ ហា​ហ្សា​ដ បាន​ជួយ​ក្រុម​ឆេ​ល​ស៊ី​លើក​ពាន​ជើង ឯក​កាលពី​រដូវ​កាល​មុន​ដោយ​រកបាន​១៦​គ្រាប់​និង​ជួយ​បង្កើត​ឱកាស​៥​លើក​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​១៥​ខែសីហា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា ផេ​ដ្រូ ក៏មាន​ការសង្ស័យ​ផងដែរ​នៅ​ថ្ងៃអាទិត្យ​នេះ ដោយសារ​បញ្ហា​កជើង​ហើយ​កីឡាករ​រូបនេះ បាន​ខកខាន​ការប្រកួត​កាលពី​ថ្ងៃ​សៅរ៍​៕ ​ប្រែ​សម្រួល ពិសិដ្ឋ​

​កីឡាករ​ឆ្នើម អេ​ឌិន ហា​ហ្សា​ដ (Eden Hazard)