អេ​ម​ហ្មង​! វី យ៉ា​រ៉ូ ប៉ះ សុខ សោ​ម៉ា​វ​ត្តី លើកដំបូង ហើយ​ធ្វើ​តួឯក​ទៀត​

1395
ចែករម្លែក
  • 48
    Shares

​តារា​សម្ដែង​វី យ៉ា​រ៉ូ បាន​ប្រាប់​ឲ្យ​ដឹងថា ខ្លួន​កំពុងតែ​សម្ដែង​ភាពយន្ត​មួយ​ជាមួយ​អ្នកនាង សុខ សោ​ម៉ា​វ​ត្តី ដែល​ជំនួប​នេះ​គឺជា​លើកដំបូង​របស់ខ្លួន​ក្នុង​អាជីព​សិល្បៈ អ្វីដែល​ពិសេស​នោះ​តារា​សម្ដែង​រូបនេះ​បាន​ថែមទាំង​គ្រង​តំណែង​តួឯក​ទៀតផង​។​

​យ៉ា​រ៉ូ បាន​ឲ្យ​ដឹងថា រឿង​ដែល​លោក​កំពុងតែ​ថត​នោះ​មាន​ចំណងជើង​ថា រឿង​” ដា​ណេ និង​កាហ្វេ​ឡា​តេ​” ដែល​ភាពយន្ត​មួយបែប​កំប្លែងៗ និង​ស្នេហា​រ៉​មែន​ទិច​។ ក្នុង​សាច់រឿង​លោក​ជា​តួអង្គ​បុរស​សង្ហា ហើយ​មាន​កែវ​កាហ្វេ​វេទន្ត​មួយ​ដែល​មនុស្ស​ភាគច្រើន​ចូលចិត្ត ចំណែក​តួឯក​ស្រី អ្នកសុខ សោ​ម៉ា​វ​ត្តី មិន​ចូលចិត្ត​ខ្លួន​ឡើយ ហើយ​កាច់​កុង​ជាមួយគ្នា​រហូតដល់​ចប់​តែម្ដង​។​

​ពិធីករ​បាន​សម្តី​រូបនេះ សូម​មិន​លម្អិត​សាច់រឿង​ទាំងមូល​ឡើយ ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ផលិត តែ​លោក​បានបញ្ជាក់​ប្រាប់ថា រឿង​មួយ​នេះ​មាន​ភាព​ទាក់ទាញ​ខ្លាំង​។ ជាងនេះទៅទៀត​ក្រុម​ផលិត​សុទ្ធ​តែមាន​ក្រុម​អ្នកជំនាញ​មកពី​បរទេស ដូចនេះ​លោក​សង្ឃឹមថា​ក្រោយ​ចាក់​បញ្ចាំង​នឹង​ទទួលបាន​ការគាំទ្រ​ច្រើន​ជាក់​ជាមិនខាន​។​


​តួអង្គ​សំខាន់ៗ​នៅក្នុង​រឿង «​ដា​ណេ និង​កាហ្វេ​ឡា​តេ​»

​ងាក​មក​អារម្មណ៍​ការសម្ដែង​ជា​លើកដំបូង​ជាមួយ អ្នកនាង​សុខ សោ​ម៉ា​វ​ត្តី វិញ យ៉ា​រ៉ូ និយាយថា ខ្លួន​ទទួលបាន​បទពិសោធន៍​ច្រើន​។ លោក​លើកឡើងថា ដោយសារតែ សុខ សោ​ម៉ា​វ​ត្តី ជា​តារា​ជើងចាស់ ដឹង​ពី​ការសម្ដែង​ច្រើន តារា​ស្រី​រូបនេះ​តែងតែ​ណែនាំ​ពី​ចំណុច​ខ្វះ​លោក​ជាច្រើន ហើយ​ពិតជា​សប្បាយចិត្ត​នៅពេលដែល​បាន​សម្ដែង​ជាមួយគ្នា​បែបនេះ​។ បច្ចុប្បន្ន​ភាពយន្ត​ខាងលើ​បាន​ដំណើរ​ការថត​ជាង​៣០%​ហើយ គ្រោង​ចាក់​បញ្ចាំង​នៅតាម​រោងភាពយន្ត​ក្នុងអំឡុង​ខែ កញ្ញា ឬ ខែ តុលា ឆ្នាំ ២០១៧ ខាងមុខនេះ​។​

​ចាប់តាំងពី​បោះជំហាន​ចូល​សិល្បៈ​ក្នុងអំឡុង​ឆ្នាំ ២០១១​មក វី យ៉ា​រ៉ូ បាន​សម្ដែង​ភាពយន្ត​បាន​៦ រឿង​មកហើយ ក្នុង​មានរឿង​”​ស្នេហ៍​៩”, រឿង​”​កំលោះ​យើង​ក្រមុំ​សើច​”, រឿង​”​ម្ដាយក្មេក​រើស​កូនប្រសា​”, រឿង​”​មន្ត​ស្នេហ៍​ប្រធាន​ថ្នាក់​តូច​”, និង រឿង​”​ស្រទន់​មន្ត​ស្នេហ៍​” ដែល​ត្រៀម​ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍ CTN​។ ក្នុងចំណោម​ភាពយន្ត​ដែល​លោក​បាន​ថត​ដូច​បាន​រៀបរាប់​មកនេះ យ៉ា​រ៉ូ មិន​ធ្លាប់​សម្ដែង​តួឯក​ទេ គឺ​ទើបតែ​រឿង​” ដា​ណេ និង កាហ្វេ​ឡា​តេ​”​នេះ​ប៉ុណ្ណោះ​៕​ដោយ​៖ ស៊ុនហួត​/sabay​