អេ​វឺ​តុ​ន​ជិត​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ រី​ឆា​លី​សិន ពី វ៉េ​ត​ហ្វ​ត​ក្នុងតម្លៃ​៥០​លាន​ផោន​

341

​ក្លិប អេ​វឺ​តុ​ន​(Everton) ជិត​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ រី​ឆា​លី​សិន (Richarlison) ពី​ក្លិប វ៉េ​ត​ហ្វ​ត​(Watford) នៅ​រដូវ​កាល​ទិញដូរ ដែល​អាចមាន​តម្លៃ​ដល់​៥០​លាន​ផោន​។​
​ ​
​លោក ម៉ា​កូ ស៊ី​ល​វ៉ា (Marco Silva) បាន​ងាក​ទៅរក​ក្លឹប​ចាស់​របស់លោក ដើម្បី​តាម​ប្រមាញ់​យក កីឡាករ​ប្រេ​ស៊ី​លវ័យ​២១​ឆ្នាំ​រូបនេះ ដែល​ចាប់ផ្តើម​អាជីព​ដ៏​ល្អ​នៅ​អង់គ្លេស​។​
​ ​
​ក្លិប Watford នឹង​ទទួលបាន​ប្រាក់ចំណេញ​ច្រើន​ពី​ការលក់​កីឡាករ រី​ឆា​លី​សិន ដែល​ខ្លួន​បាន​ទិញ ពី​ក្លិប Fluminense ក្នុងតម្លៃ​១១,៥​លាន​ផោន​ក្នុង​កិច្ចសន្យា​លេង​រយៈពេល​៥​ឆ្នាំ​កាលពី​រដូវក្តៅ ឆ្នាំមុន បន្ទាប់ពី​បង្ហាញមុខ​ក្នុង​ក្រុម​ជម្រើស​យុវជន​ក្រោម​អាយុ​២០​ឆ្នាំ​របស់​ប្រេ​ស៊ី​ល​។​
​ ​
​កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ​រកបាន​៥​គ្រាប់​នៅ​រដូវ​កាល​ដំបូង​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ហើយ​ទទួលបាន ការចាប់អារម្មណ៍​ខ្លាំង​ជាមួយនឹង​ទេពកោសល្យ​បណ្តើរ​បាល់​និង​ល្បឿន​ដ៏​អស្ចារ្យ​។​
​ ​
​ប៉ុន្តែ​កីឡាករ​រូបនេះ​ខកខាន​មិនបាន​រក​គ្រាប់​បាល់​ចាប់តាំងពី​ខែវិច្ឆិកា​មក ប៉ុន្តែ​លោក ស៊ី​ល​វ៉ា នៅតែ​ពេញ​ចិត្តនឹង​ទំនាក់ទំនង​ល្អជា​មួយ រី​ឆា​លី​សិន ហើយ​ប្រាកដ​ណាស់​លោក​អាចនឹងទទួល​បាន ផ្លែផ្កា​ពី​កីឡាករ​រូបនេះ​។​
​ ​
​ថ្នាក់ដឹកនាំ​នៅ​ពហុកីឡាដ្ឋាន Goodison Park ប្តេជ្ញា​គាំទ្រ​អ្នកចាត់ការ​របស់ខ្លួន​នៅ​រដូវ​កាល ទិញដូរ​កីឡាករ ហើយនឹង​បើក​ការចរចា​ជាមួយ Watford ឡើងវិញ​។​
​ ​
​ទំនាក់ទំនង​រវាង​ក្លឹប​ទាំងពីរ​ប្រេះស្រាំ ចាប់តាំងពី​ក្លឹប Everton បាន​ព្យាយាម​អូសទាញ​លោក ស៊ី​ល​វ៉ា វ័យ​៤១​ឆ្នាំ​ពី​ពហុកីឡាដ្ឋាន Vicarage Road កាលពី​រដូវ​កាល​មុន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែប្រយុទ្ធ រី​ឆា​លី​សិន (Richarlison)