អេ​វឺ​តុ​ន ចូលរួម​ប្រជែង​យក​ខ្សែបម្រើ​ស្លាប វី​ល​ហ្វ្រី​ដ ហ្សា​ហា ក្នុងតម្លៃ​៨០​លាន​ផោន​

218
ចែករម្លែក

ក្លិប​អា​វឺ​តុ​ន​( Everton )​មាន​ផែនការ​ដាក់សំណើ​ផ្ទេរ​កីឡាករ វី​ល​ហ្វ្រី​ដ ហ្សា​ហា (Wilfried Zaha) ដែលមាន​តម្លៃ​៨០​លាន​ផោន ដើម្បី​យកឈ្នះ​ក្លិប អា​សេណ​ល​(Arsenal) ក្នុង​ទី ផ្សារ​ផ្ទេរ​កីឡាករ​ខ្សែបម្រើ​ស្លាប​រូបនេះ​។​
​ ​
​គេ​រំពឹងថា ហ្សា​ហា នឹង​ផ្ទេរ​ចេញពី​ក្លិប គ្រី​ស្តា​ល់ ផា​លេស​(Crystal Palace) នៅ​រដូវ ក្តៅ​នេះ ប៉ុន្តែ​ក្លឹប​កាំភ្លើង​ធំ​នេះ​មិនអាច​រក​ថវិកា​បាន​គ្រប់គ្រាន់ ដើម្បី​នាំយក​កីឡាករ រូបនេះ​ទេ​។​
​ ​
​នៅពេល​ក្លិប Arsenal មិនអាច​មានលទ្ធភាព​រកប្រាក់​គ្រាប់​គ្រាន់​ដើម្បី​ផ្ទេរ​កីឡាករ​រូបនេះ បាន ក្លិប Everton បាន​ក្លាយជា​គោលដៅ​ដ៏​ស័ក្តិសម ស្របពេល​ម្ចាស់​ក្លឹប ហ្វា​ហាដ ម៉ូ​ស៊ី​រី (Farhad Moshiri) មានបំណង​ចង់​ចំណាយ​ប្រាក់​និង​ប្រកាស​ពី​ការដាក់ សំណើ​ផ្ទេរ​។​
​ ​
​កាលពី​រដូវ​កាល​មុន ក្លិប Everton បើកភ្លើង​ខៀវ​សម្រាប់​ការផ្ទេរ​ខ្សែបម្រើ​ស្លាប​រី​ឆា​លី សិន (Richarlison) ក្នុងតម្លៃ​៤០​លាន​ផោន ស្របពេល​ក្លឹប​នេះ​បាន​ចំណាយ​ច្រើន លើ​កីឡាករ​ដូចជា ជ័​ឌែ​ន ភី​ក​ហ្វ​ដ (Jordan Pickford) និង ម៉ៃ​ឃើ​ល ឃី​ន (Michael Keane) ។​
​ ​
​បច្ចុប្បន្ន ហ្សា​ហា រកបាន​ចំណូល ១៣០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍ និង​នៅសល់​កិច្ច សន្យា​៤​ឆ្នាំ​ទៀត ហើយ​បាន​ជួយ​ឲ្យ​ក្លិប Crystal Palace ឈរ​នៅលើ​ទីតាំង​រឹងមាំ​មួយ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​