អេ​វ៉ូ ម៉ូ​រ៉ាល់​ប្តេជ្ញា​បន្ត​នៅ​ក្នុង​ឆាកនយោបា​យ និង​បាន​ព្រលយ​ពាក្យ​អំពី​ផែនការ​ធ្វើ​ឃាត​រូបលោក​

272
ចែករម្លែក

​ប្រធានាធិបតី​បូ​លី​វី​ដែល​ត្រូវ​បាន​បណ្តេញចេញ​ពី​តំណែង បាន​និយាយថា ម៉ិក​ស៊ិច​បាន​សង្គ្រោះ​ជីវិត​របស់​លោក និង​ផ្ទះ​របស់​បងប្អូន​ប្រុស​ស្រី​របស់​លោក​ត្រូវ​រុះរើ​យក​ទ្រព្យ​​សម្បត្តិ​អស់​។​

​លោក​អេ​វ៉ូ ម៉ូ​រ៉ាល់(ស្តាំ) បាន​ទៅ​ដល់​ម៉ិក​ស៊ិច កាលពី​ថ្ងៃ​អង្គារ​ទី​១២​វិច្ឆិកា កន្លែង​ដែល​លោក​ត្រូវបាន​រដ្ឋមន្ត្រី​ការបរទេស​ម៉ិក​ស៊ិច​ស្វាគមន៍​សំរា​ប់ការ​ជ្រកកោនន​យោបា​យ​

​ថ្លែង​អំពី​សភាពការណ៍​បច្ចុប្បន្ន លោក​ម៉ូ​រ៉ាល់ បាន​និយាយថា ម៉ិក​ស៊ិច​បាន​សង្គ្រោះ​ជីវិត​របស់​លោក តាមរយៈ​ការផ្តល់​ជម្រក​នេះ និង​ថា​លោក​ជា​គោលដៅ​នៃ​ផែនការ​ធ្វើ​ឃាត​​មួយ ។​លោក​ក៏​បាន​អះអាងថា លោក​មិន​មាន​បំណង​បោះបង់​ចោល​នយោបាយ​ឡើយ​។​

​ក្នុងពេល​ជាមួយគ្នា ជនជាតិដើម​បូ​លី​វី ដែល​គាំទ្រ​លោក​ម៉ូ​រ៉ាល់ បាន​ជួបជុំគ្នា​ធ្វើបាតុកម្ម​នៅក្នុង​រដ្ឋធានី ឡា​ប៉ា នៅ​មុខ​សភា និង​ទាមទារ​អោយ​មេដឹកនាំ​ប្រឆាំង​ដែល​ទើប​​ប្រកាស​ខ្លួនឯង​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​នោះ ចុះចេញ​ពី​តំណែង​។​

​សូម​រំលឹក​ថា កាលពី​ថ្ងៃ​១០​វិច្ឆិកា លោក​អេ​វ៉ូ ម៉ូ​រ៉ាល់ បានប្រកាស​លាឈប់​ពី​តំណែង​ប្រធានាធិបតី ក្រោយ​កងកម្លាំង​ប្រដាប់​អាវុធ​ជាតិ ឈរ​ខាង​បាតុករ​ដែល​ប្រឆាំង​នឹង​ការ​​បន្ត​កាន់តំណែង​អាណត្តិ​ថ្មី​របស់​លោក​។​បាតុកម្ម​ប្រឆាំង​បាន​ផ្ទុះឡើង​ក្រោយ​ពី​អ្នកសង្កេតការ​អន្តរជាតិ​បាន​រកឃើញ​ភាពមិនប្រក្រតី​ធំធេង​នៅក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃ​២០​តុលា​។​

​ប្រទេស​ជាច្រើន រួម​មាន​អា​ហ្សង់​ទីន វេ​ណេ​ស៊ុយអេ​ឡា គុយបា​និង​ម៉ិក​ស៊ិច ពណ៌នា​ព្រឹត្តិការណ៍​នៅ​បូ​លី​វី​ថា​ជា រដ្ឋប្រហារ​មួយ​៕​ដោយ​៖​វាសនា​