អេ​ស្ប៉ា​ញ​លុបចោល​ការលក់​អាវុធ​ទៅឱ្យ​អា​រ៉ា​ប៊ី​សា​អូឌីត ដោយសារ​អំពើ​ឃោរឃៅ​នៃ​សង្គ្រាម​នៅ​យេ​ម៉ែន​

2835
ចែករម្លែក

ក្រសួងការពារជាតិអេស្ប៉ាញបានលុបចោលការលក់គ្រាប់បែកឡាស៊ែរទៅឱ្យរដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីតដោយបានកត់សម្គាល់ថា ការធ្វើសង្គ្រាមរបស់រដ្ឋាភិបាលក្រុងរីយ៉ាដ(អារ៉ាប៊ីសាអូឌីត)នៅយេម៉ែន បានសម្លាប់មនុស្ស១០.០០០នាក់និងមនុស្សប្រហែល៥លាននាក់ បានរត់ភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ។

យេម៉ែន កំពុងស្ថិតនៅក្នុងសង្គ្រាមចាប់តាំងពីខែមីនាឆ្នាំ២០១៥មក រវាងរដ្ឋាភិបាលដែលដឹកនាំដោយ លោកAbd Rabbuh Mansur Hadi ប្រធានាធិបតីដែលត្រូវបាននិរទេសខ្លួន និងក្រុមចលនាប្រឆាំងនយោបាយHouthi។

ក្រុមកងទ័ពចម្រុះដែលដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត បានធ្វើការវាយប្រហារតាមអាកាសប្រឆាំងគោលដៅស៊ីវិល ដោយរួមទាំងពិធីបុណ្យសព មន្ទីរពេទ្យ និងសាលារៀន ដោយប្រើអាវុធដែលទិញពីប្រទេសអេស្ប៉ាញ សហរដ្ឋអាមេរិកនិង មហាអំណាចលោកខាងលិចដទៃទៀតដែលប្រឆាំងក្រុមចលនា Houthi តាមសំណើរបស់ លោកAbd Rabbuh Mansur Hadi ។

កាលពីឆ្នាំ២០១៥​ អេស្ប៉ាញ បានចុះហត្ថលេសខាលើកិច្ចសន្យាមួយជាមួយរដ្ឋាភិបាលក្រុងរីយ៉ាដសម្រាប់ការលក់គ្រាប់បែកចំនួន៤០០គ្រាប់ (គ្រាប់បែកទម្លាក់ពីយន្តហោះ)ប៉ុន្តែ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានប្រគល់លុយ១០លានដុល្លារវិញដែលទទួលបានពីរដ្ឋាភិបាលរីយ៉ាដ សម្រាប់ការទិញអាវុធនេះ ហើយលុបចោលការបញ្ជាទិញអាវុធដែលនៅសល់នេះ៕ដោយ៖សុខា/sn

កងទ័ពអារ៉ាប៊ីសាអូឌីត បាញ់ផ្លោងចេញពីព្រំដែនអារ៉ាប៊ីសាអូឌីតដែលនៅជាប់មួយយេម៉ែន ទៅលើទីតាំងរបស់ក្រុមចលនា Houthi កាលពីឆ្នាំ២០១៥