អេ​ឡា មិនឱ្យ​ស្ងាត់​បញ្ចេញ​ឈុត​សិច​ស៊ី​ស្របពេល​ម្នាក់ៗ​ខ្វល់​រឿង​កូ​រ៉ូ​ណា​

238
ចែករម្លែក

ភ្នំពេញៈ​ក្នុងពេលដែល​មនុស្ស​ទូទៅ​កំពុង​ព្រួយបារម្ភ​ខ្វល់ខ្វាយ​ពី​ជំងឺ​កូ​រ៉ូ​ណា​ឬ​ខូ​វីដ​១៩ តារា​សម្តែង​កញ្ញា អេ​ឡា មិនឱ្យ​ស្ងាត់​បញ្ចេញ​រូបរាង​ក្នុង​ឈុត​ប៊ី​គី​នី​យ៉ាង​សិច​ស៊ី​ធ្វើឱ្យ​អ្នក គាំទ្រ​របស់​នាង​ភ្ញាក់ផ្អើល​ចាប់អារម្មណ៍​។​

​តារា​ស្រី​ដែល​ចេញពី​វិស័យ​ដើរ​ម៉ូត​កញ្ញា អេ​ឡា បាន​បង្ហោះ​រូប​របស់​នាង​ក្នុង​ឈុត​ប៊ី​គី​នី បានធ្វើឱ្យ​អ្នកគាំទ្រ​នាង​ជក់​ចិត្តនឹង​រូបភាព​នោះ​។ អ្វីដែល​ជាពិសេស​នោះ ម្នាក់ៗ​ចាប់អារម្មណ៍ នឹង​ដើមទ្រូង​របស់​នាង​។

​ប្រាប់​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២០​នាង​ថា ការពិត​រូប​ទាំងនោះ​ត្រៀម​សម្រាប់ បង្ហោះ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​កម្មវិធី​ប្រកួត​ជ្រើសរើស​បវរកញ្ញា​និង​បុរសឯក នាពេលខាងមុខ​។ ថត​បែប​សិច​ស៊ី​នេះ នាង​បាន​ថត​ជាច្រើន​គូរ​សម​ដែរ ប៉ុន្តែ​ខាង​អ្នកដឹកនាំ​មិនទាន់​អាច​បញ្ចេញ ទាំងអស់នោះ ព្រោះ​ទុក​ប្រើ​សម្រាប់​បង្ហោះ​ប្រូ​ម៉ូត​កម្មវិធី​ប៉ុណ្ណោះ​។ ចំពោះ​នាង​វិញ ការថត បែបនេះ សម្រាប់​នាង​គឺ ហ៊ាន​ថត ប៉ុន្តែ​បើ​មហាជន​មួយចំនួន​មិន​ពេញចិត្ត​លើ​ចំណុច​ណាមួយ នោះ នាង​សុំទោស​ទុក​ជាង​មុន​ផង​។

​សូមបញ្ជាក់ថា កាលពីដើមឆ្នាំ​២០២០ នាង​លេច​ធ្លាប់​ល្បី​ជា​តួ​ខ្មោច​ស្រី​តាម​លងបន្លាច​ឱ្យ ភ័យរន្ធត់​ក្នុង​រឿង “​ថេ​ក​ចុងក្រោយ​” របស់​ផលិតកម្ម​អិ​ល​ឌី កញ្ញា “​អេ​ឡា​”​ហើយ ឈ្មោះ​ពិត​គឺ (​ប៉ៃ មុន្នី វ៉ាន់​ចាន់​ពិស​ដ្ឋ​)​។ តារា​ស្រី​រូបនេះ​ក៏​ធ្លាប់​ផ្ទុះ​ព័ត៌មាន​មិនទាន់មាន​សង្សារ​ដែល​ធ្វើ​អង្រួន ចិត្ត​ដល់​អ្នកគាំទ្រ​ជាពិសេស​បុរសៗ​ជាច្រើន​ដែល​ស្គាល់​តាម​ស្រឡាញ់​រាប់អាន​។​

​កញ្ញា អេ​ឡា នាង​បានកើត​នៅ​រាជធានី​ភ្នំពេញ ជា​អ្នក​ភ្នំពេញ​។ បច្ចុប្បន្ន​មាន​វ័យ​២៣​ឆ្នាំ​។ នាង​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ចាប់​តាំង​ឆ្នាំ​២០១៦​មក ដោយ​ផ្តើមចេញពី​អ្នក​បង្ហាញ​ម៉ូត​។ សម្រាប់​ក្នុង​វិស័យ​ភាពយន្ត​នេះ នាង​ទើបតែ​ចាប់​ឈាន​ជើង​ចូល​សម្តែង​ក្នុង​ឆ្នាំ​២០១៩ ហើយ លេចមុខ​មាត់​ក្នុង​ឆ្នាំ​២០២០​នេះ​តែម្តង​។ រឿង “​ថេ​ក​ចុងក្រោយ​” នេះ​ជា​រឿង​ទី​១​សម្រាប់​នាង ដែល​បាន​ចូលប្រឡូក ហើយ​រឿង​ទី​១​ថត​ប៉ះចំ​រឿង​ខ្មោច​តែម្តង​។ កន្លងមក​នាង​ធ្លាប់តែ​ថត រឿង​ខ្លីៗ រឿង​បែប​អប់រំ ប៉ុណ្ណោះ ៕ ដោយ​: បូ​រិ​ន​