អេ​ឡិច ចាន់​ត្រា ឆ្លើយឆ្លង “​ឧ​ត្ត​ម​ភរិយា​” តប​ទៅ មាស សុខ​សោភា

1369
ចែករម្លែក

ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: ស្តាប់​បទ​ចម្រៀង អន្លង់​អ​ន្លោ​ច​បណ្តែតអារម្មណ៍ ពី​តារាចម្រៀង អេ​ឡិច ចាន់​ត្រា ដែល​បាន ច្រៀង​សារ​ឡើងវិញ (Cover) តប​ទៅនឹង​បទ​ចម្រៀង ដែល​កំពុងតែ​ឆក់យក​បេះដូង​នារី​ទាំងឡាយ ដែល​បាន​កោតសរសើរ នៅ​ទឹកចិត្ត​ស្វាមី នៃ​ទឹកដម​សំលេង របស់​តារាចម្រៀង មាស សុខ​សោភា​។​

​ដោយសារតែ​រវល់​កិច្ចការ​ជាច្រើន​ជាមួយនឹង AlexIntertaiment Agency តារាចម្រៀង​រូបនេះ ក៏បាន Cover បទ​ចម្រៀង ឧ​ត្ត​ម​ស្វាមី របស់​តារាចម្រៀង មាស សុខ​សោភា មកជា​ឧ​ត្ត​ម​ភរិយា ដែលជា​បទ​កោតសរសើរ​ពី ភរិយា​គ្រប់រូប ដែល​បាន​បង្កប់​អត្ថន័យ​នៃ​បទ​ចម្រៀង លោក​បាន Cover បទ​នេះ ដើម្បី​ចែកជូន​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​ជាពិសេស​នារី សូម​សមប្រកប​នឹង​បាន​ស្វាមី​ដែលមាន​ចិត្តបុណ្យ ស្មោះស្ម័គ្រ​តែ​ភរិយា​មួយ​ប៉ុណ្ណោះ​។

​ចង់ដឹង​បទ​ចម្រៀង “​ឧ​ត្ត​ម​ភរិយា​” របស់​តារាចម្រៀង អេ​ឡិច ចាន់​ត្រា ពិ​រោះ​រណ្តំ​ចិត្ត​យ៉ាងណា តោះ​ទៅ​ស្តាប់​ទាំងអស់គ្នា​៕​