ដោយ:បញ្ញាសាស្ត្រ/ភ្នំពេញ ៖ ក្នុងរដូវមង្គលការសម្រាប់ចុងឆ្នាំ២០១៨ នេះ ក្រុមតន្ត្រីដែលរៀបចំឡើងដោយតារាចម្រៀង អេឡិច ចាន់ត្រា កំពុងតែទទួលបានការកោតសរសើរមិនដាចពីមាត់ របស់អតិថិជន ដែលធ្លាប់តែផ្តល់ទំនុកចិត្តដល់ក្រុម Alex Entertaiment សម្រាប់ការប្រគុំតន្ត្រី រៀបចំឆាក និងពិធីការផ្សេងៗ។
អេឡិច ឲ្យដឹងថា មួយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមការងាររបស់លោកហាក់មានសន្ទុះស្ទុះជាងមុខខ្លាំងមែនទែន ព្រោះតែការផ្តល់ទំនុកចិត្តរបស់ភ្ញៀវ ដែលបានផ្តល់ឱកាសដល់ក្រុមការងាររបស់ Alex Entertaiment រៀបចំក្នុងពិធីមង្គលផ្សេងៗ។ អេឡិច និយាយថា ភ្ញៀវគាត់សរសើរថា ការរៀបចំពិតជាបានល្អ ទាំងការសម្តែង ទាំងអ្នកចម្រៀង និង ប្រព័ន្ធសំលេង គឺមានភាពល្អមិនធ្វើអោយម្ចាស់ដើមការ មានការខកចិត្តជាមួយនឹងក្រុមតន្ត្រី អេឡិច អ៊ិនធើធេនមែន នោះឡើយ។
អេឡិច និយាយថា ខ្លួនពិតជាសប្បាយចិត្តដែលបានការកោតសរសើរមិនដាច់ពីមាត់ របស់អតិថិជន គ្រប់ស្រទាប់វណ្ណៈដែលបានមករកសេវា តន្ត្រីសម្រាប់ពិធីជប់លៀង ឬពិធីមង្គលការ នេះជាមទនភាពមួយដែលលោកទទួលបាន ក្នុងរយៈពេលពីរឆ្នាំជាប់គ្នា នេះ ជាពិសេស ឆ្នាំ២០១៨ និង២០១៩ នេះ មានអ្នកកក់ជាច្រើន សម្រាប់ក្រុមតន្ត្រី Alex Entertaiment ទៅលេងកំដរអារម្មណ៍របស់អ្នកគាំទ្រ ក្នុងពិធីផ្សេងៗ។
ងាកមកការងារសិល្បៈវិញ ថ្វីត្បិតការងារជំនួញមានភាពរវល់ស្ទើររកពេលសម្រាកគ្មាន ប៉ុន្តែអេឡិច ចាន់ត្រា នៅតែឆ្លៀតពេលបង្ហាញខ្លួននៅតាមការប្រគុំតន្ត្រីតាមបណ្តាស្ថានីយទូរទស្សន៍ក្នុងស្រុកជាហូរហែរទៀតផង ក្នុងគោលបំណងមិនឲ្យទស្សនិកជនភ្លេចមុខនោះទេ បើទោះបីពេលខ្លះលោកបានបដិសេដមិនទទួលថតសម្តែងខ្សែរភាពយន្ត ព្រោះតែគ្មានពេលសម្រាប់អ្នកដឹកនាំថត អីចឹងទើបលោកភាគច្រើនមិនទទួលសម្តែងភាពយន្តឡើយ ក្រោមហេតុផល គ្មានពេលគ្រប់គ្រាន់៕B/