អែន​ដឺ ហឺ​រ៉េ​រ៉ា គ្រោង​បន្ត​អនាគត​ជាមួយ​យូ​ណាយ​ធី​ត​បី​ឆ្នាំ​ទៀត​

294
ចែករម្លែក

​អែន​ដឺ ហឺ​រ៉េ​រ៉ា (Ander Herrera) គ្រោង​បន្ត​អនាគត​យូរអង្វែង​ជាមួយ​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត បន្ទាប់ពី​រកឃើញ​ទម្រង់​លេង ក្រោម​ការដឹកនាំ​របស់​លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) ។

​កីឡាករ​វ័យ​២៩​ឆ្នាំ​រូបនេះ​រំពឹងថា នឹង​ចុះ​កិច្ចព្រមព្រៀង​ថ្មី​រយៈពេល​៣​ឆ្នាំ​ដែលមាន​ប្រាក់​ឈ្នួល ១០០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍ បន្ទាប់ពី​ការចរចា​ជុំវិញ​កិច្ចសន្យា​ថ្មី​ហាក់ដូចជា មិន​ច្បាស់លាស់​ប៉ុន្មាន​សប្តាហ៍​ក​ន្ល​ង​ទៅនេះ​។

​សេចក្តីរាយការណ៍​កាល​ពី​ដើមខែ​នេះ​បង្ហាញថា កីឡាករ​អេ​ស្ប៉ា​ញ​រូបនេះ​ជិត​នឹង​ចុះកិច្ចសន្យា ជាមួយ​យូ​ណាយ​ធី​ត បន្ទាប់ពី​កសាង​ខ្លួន​ទៅជា​ជម្រើស​ដំបូង​ជាមួយ​កីឡាករ ផូ​ល ប៉ុក​បា (Paul Pogba) និង​ណេ​ម៉ាន​ចា ម៉ា​ទិ​ក (Nemanja Matic) ។

​ហឺ​រ៉េ​រ៉ា ដែល​កិច្ចសន្យា​បច្ចុប្បន្ន​នៅ​ពហុ​កីឡដ្ឋាន Old Trafford នឹង​ចប់​នៅ​រដូវក្តៅ​នេះ ទំនងជា​ចង់​ចាក​ចេញពី​ក្លឹប​នេះ នៅពេល​ការចរចា​ជាប់គាំង​មុនពេល​លោក សូល​ស្យែ​រ ចូល​ជំនួស​លោក ចូ​សេ ម៉ូ​រី​ញ៉ូ​។

​ប្រភព​មួយ​បាន​អះអាងថា “​អែន​ដឺ នៅពេលនេះ​ត្រៀម​បន្ត​អនាគត​នៅទីនេះ បន្ទាប់ពី​ការចរចា ត្រូវបាន​អូសបន្លាយ​។ ក្លឹប​បានបញ្ជាក់​ច្បាស់​ថា ពួកគេ​ចង់​ឲ្យ ហឺ​រ៉េ​រ៉ា បន្ត​លេង​នៅទីនេះ​ទៀត​។ ពួកគេ​មិន​ចង់​ឲ្យ​កីឡាករ​រូបនេះ​ចាកចេញ​ដោយ​ឥត​តម្លៃ​ខ្លួន​ទេ​”​។

​ហឺ​រ៉េ​រ៉ា ធ្វើ​បានល្អ អំឡុងពេល​ប្រកួត​ឈ្នះ​ក្រុម​ឆេ​ល​ស៊ី​២-០ កាលពី​យប់​ថ្ងៃ​ច័ន្ទ ហើយ​បាន​ទម្លាក់ ក្រុម​របស់លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) ខ្ទាត​ចេញពី​ក្របខណ្ឌ FA Cup ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ អែន​ដឺ ហឺ​រ៉េ​រ៉ា (Ander Herrera)
#