អែន​ដ្រេ កាន​ឆេ​ល​ស្គី ៖ លោក ម៉ូ​រី​ញ៉ូ បាត់បង់​ម្ចាស់ការ​និង​ការគោរព​ពី​កីឡាករ​សំខាន់ៗ​

715
ចែករម្លែក

​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) មិនអាច​គ្រប់គ្រង​កីឡាករ​នៅ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​បានទេ ហើយ​គួរតែ​ចាក​ចេញពី​វិស័យ​បាល់ទាត់​យ៉ាងហោចណាស់​មួយឆ្នាំ ដើម្បី​ប្រមូល​អារម្មណ៍​វិញ​នេះ​បើតាម​ការលើកឡើង​រប​ស់​អតីត​ខ្សែបម្រើ​ស្លាប​យូ​ណាយ​ធី​ត លោក អែន​ដ្រេ កាន​ឆេ​ល​ស្គី (Andrei Kanchelskis) ។​
​ ​
​លោក ម៉ូ​រី​ញ៉ូ មានការ​ខកចិត្ត​នាពេល​ថ្មីៗ​នេះ ក្នុងឋានៈ​ជា​អ្នកចាត់ការ​កាលពី​យប់​ថ្ងៃ​ពុធ នៅពេល​ក្រុម​របស់លោក​ប្រកួត​ចាញ់​ក្រុម Valencia នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។​

​លោក កាន​ឆេ​ល​ស្គី ដែល​ធ្លាប់​រកបាន​៣៦​គ្រាប់​ក្នុង​១៦២​ប្រកួត​សម្រាប់​យូ​ណាយ​ធី​ត ដោយ​លើក​ពាន​ពាន​ព្រី​មី​ញ៉េ​លី​ក​២​លើក​ពាន League Cup ១​លើក​និង​ពាន FA Cup ១ នោះ បាន​អះអាងថា ក្រុម​ដែលជា​គូប្រជែង​របស់​យូ​ណាយ​ធី​ត​ឈរ​នៅ​កម្រិត​ខុសគ្នា ដាច់​នៅពេលនេះ ដោយ​លោក ម៉ូ​រី​ញ៉ូ​រង​ការស្តីបន្ទោស​ចំពោះ​លទ្ធផល​ដ៏​អន់ នៅ​រដូវ​កាល​នេះ​។​
​ ​
​លោក កាន​ឆេ​ល​ស្គី បន្តថា “​លោក ម៉ូ​រី​ញ៉ូ​បាត់បង់​ម្ចាស់ការ​និង​ការគោរព​ពី​កីឡាករ​សំខាន់ៗ នៅ​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​។ ប៉ុក​បា ដឺ ហ្គៀ និង លូ​កា​គុ មិន​សប្បាយចិត្ត​ហើយ​ខ្ញុំ​មិន គិតថា ពួកគេ​មាន​ទំនាក់ទំនង​ល្អជា​មួយ​លោក ម៉ូ​រី​ញ៉ូ នៅក្រៅ​ការប្រកួត​នោះទេ​”​។​
​ ​
​លោក​បាន​បន្ថែមថា “​លោក ម៉ូ​រី​ញ៉ូ ត្រូវធ្វើ​ឲ្យ​គ្រប់គ្នា​សប្បាយចិត្ត ប៉ុន្តែ​កីឡាករ​ទាំងអស់នេះ គឺជា​អ្នក​ដែល​ត្រូវ​ជួយ​ក្រុម Man United ត្រឡប់មក​ចំណាត់ថ្នាក់​កំពូល​នៅ​ព្រី​មី​ញ៉េ​លី​ក​វិញ ដូច្នេះ​លោក ម៉ូ​រី​ញ៉ូ មិនត្រូវ​ធ្វើ​ឲ្យ​ពួកគេ​បាត់បង់​ការ​ផ្តោតអារម្មណ៍​នោះទេ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho)