អែន​ឌី ខូ​ល​: ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​គួរ​រៀនសូត្រ​តាម លី​វឺ​ភូ​ល​ដើម្បី​ទាញយក​ប្រយោជន៍​ពី លូ​កា​គុ​

463

​អែន​ឌី ខូ​ល (Andy Cole) បាន​និយាយថា រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku) អាច​រកបាន​៤០​គ្រាប់​ក្នុង​មួយ​រដូវ​កាល ប្រសិនបើ​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត​ចេះ​ប្រើប្រាស់ កម្លាំង​របស់​កីឡាករ​រូបនេះ​។
​ ​
​លូ​កា​គុ ដែល​គ្រោង​នឹង​វិល​មក​បង្ហាញមុខ​សម្រាប់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​យប់​ថ្ងៃ​សៅរ៍ ជាមួយ​អតីត​ក្រុម​ឆេ​ល​ស៊ី​រកបាន​២៧​គ្រាប់​ក្នុងការ​បង្ហាញមុខ​នៅ​រដូវ​កាល​ដម​បូ​ង​របស់ខ្លួន បន្ទាប់ពី​ផ្ទេរ​ពី​ក្លិប​អេ​វឺ​តុ​ន​(Everton) ក្នុងតម្លៃ​៧៥​លាន​ផោន​។

​ខូ​ល អតីត​ខ្សែប្រយុទ្ធ​របស់​ក្លិប​យូ​ណាយ​ធី​ត​ជឿជាក់ថា កីឡាករ​សញ្ជាតិ​បែលហ្ស៊ិក​រូបនេះ អាច​រកបាន​គ្រាប់​បាល់​ច្រើន​ដូច ម៉ូ​ហា​ម៉េ​ដ សាឡា (Mohamed Salah) របស់ Liverpool ដែរ​រកបាន​៤៣​គ្រាប់​នៅ​រដូវ​កាល​នេះ ប្រសិនបើ​ក្រុម​របស់លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ផ្តល់ឱកាស​ឲ្យ​កីឡាករ​រូបនេះ​ប្រើប្រាស់​កម្លាំង​ពេញលេញ​។​
​ ​
​ខូ​ល បាន​និយាយថា “​លូ​កា​គុ ធ្វើបាន​ល្អ​ពេញ​មួយ​រដូវ​កាល​។ កីឡាករ​រូបនេះ​លេង​ស៊ីសង្វាក់ ហើយ​មិនសូវមាន​ពេល​សម្រាក​ទេ ស្របពេល​ខ្សែប្រយុទ្ធ ស្លា​តាន់ អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច (Zlatan Ibrahimovic) មាន​បញ្ហា​របួស​នៅពេលនោះ ហើយ​បន្ត​ចាកចេញ​នៅ​ទីបំផុត​។​
​ ​
​ខូ​ល បន្តថា “​ដូច្នេះ​នៅ​រដូវ​កាល​នេះ លូ​កា​គុ ធ្វើ​បានល្អ​មែនទែន និង​រកបាន​២៧​គ្រាប់ សម្រាប់​ក្រុម​ដែល​មិនសូវ​បង្កើត​ឱកាស​រក​គ្រាប់​បាល់​ច្រើន​នោះ​។ ប៉ុន្តែ​នៅពេល​ខ្ញុំ​ទស្សនា ការលេង​របស់ លូ​កា​គុ ខ្ញុំ​ជឿថា លូ​កា​គុ មិនទាន់​លេង​ដោយ​ប្រើ​កម្លាំង​ពេញលេញ នៅឡើយ​ទេ​។ ប្រសិនបើ​អ្នកមើល​របៀប​ដែល លូ​កា​គុ លេង​នៅ​ក្លឹប Everton និង​របៀប​លេង​នៅពេលនេះ​គឺ​ខុសគ្នា​ដាច់​”​។​
​ ​
​ខូ​ល និយាយថា “​ប្រសិនបើ លូ​កា​គុ​ចាប់ផ្តើម​លេង​ពេញកម្លាំង​និង​យក​ប្រយោជន៍ ពីអ្វី​ដែល​គាត់​មាន​គឺ​កម្លាំង នោះ​អ្នកនឹង​ទទួលបាន​លទ្ធផល​ល្អ​ជាង​នេះ​”​។​
​ ​
​ខូ​ល ដែល​រកបាន​១២១​គ្រាប់​ក្នុងការ​បង្ហាញមុខ​២៧៥​លើក​សម្រាប់​យូ​ណាយ​ធី​ត​ជឿថា ខ្សែប្រយុទ្ធ​ជាច្រើន​នៅ​សម័យ​ទំនើប​នេះ​ចង់​លេង​បាល់​ជាប់ជើង​ច្រើនជាង​ឲ្យ​គេ​បោះ​បាល់​រួច​រត់​ពីក្រោយ​ខ្សែការពារ​។ ខូ​ល ជឿថា លូ​កា​គុ​អាច​លេង​បាន​បើ​ផ្អែកលើ​កម្លាំងកាយ​និង​ល្បឿន ដែល​អាចមាន​ប្រៀប​លើ​គូប្រជែង​របស់ខ្លួន​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែប្រយុទ្ធ រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku)