អែន​ឌ្រា បេ​ឡូ​តទី ក្លាយជា​គោលដៅ​អាទិភាព​របស់​ឆេ​ល​ស៊ី​

416

​កីឡាករ អែន​ឌ្រា បេ​ឡូ​តទី (Andrea Belotti) ត្រូវបាន​ដកចេញ​ពី​ការឃោសនា​ឯកសណ្ឋាន​ថ្មី របស់​ក្រុម Torino ។ ខ្សែប្រយុទ្ធ​រូបនេះ​ត្រូវបាន​គេ​ភ្ជាប់​នឹង​កិច្ចព្រមព្រៀង​ផ្ទេរ​មក​ឆេ​ល​ស៊ី នៅ​រដូវក្តៅ​នេះ ស្រប់ពេល​ក្លិប AC Milan ក៏ កំពុង​ចាប់អារម្មណ៍​ផងដែរ​។​
​ ​
​ការបាត់​មុខ​របស់ បេ​ឡូ​តទី គឺជា​រឿង​គួរ​ឲ្យ​កត់សម្គាល់ ហើយ​មានការ​ព្រលយ​ពាក្យ​ថា កីឡាករ​រូបនេះ​នឹង​ចាកចេញ​។ ខ្សែប្រយុទ្ធ បេ​ឡូ​តទី គឺជា​កី ឡាករ​ឆ្នើម​នៅ​ក្របខណ្ឌ Serie A បន្ទាប់ពី​រកបាន​២៦​គ្រាប់ អំឡុងពេល​បង្ហាញ មុខ​ពាក់កណ្តាល​រដូវ​កាល​មុន​។​
​ ​
​ការដក​កីឡាករ​រូបនេះ​ចេញពី​កម្មវិធី​ឃោសនា​គឺជា​ព័ត៌មាន​ល្អ​សម្រាប់​លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) ដែល​អន្ទះសា​ចង់​នាំយក​ខ្សែប្រយុទ្ធ​រុ​ប​នេះ​មក​អង់គ្លេស ស្របពេល ឌី​អេ​ហ្គោ កូ​ស្តា កំពុង​រក​ច្រកចេញ​។​
​ ​
​លោក កុន​តេ គ្រូបង្វឹក​ក្រុម​ឆេ​ល​ស៊ី​បាន​ប្រាប់​កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​ថា រូបគេ​មិន​ស្ថិតក្នុង​ផែនការ​នៅ​រដូវ​កាល​ក្រោយ​ទេ ដោយ​ឆេ​ល​ស៊ី​នៅសល់​ខ្សែប្រយុទ្ធ​ពីរ​នាក់​គត់​គឺ មី​ឈី បាត​ស៊ួ​យី (Michy Batshuayi) និង ឡូ​អ៊ី​ក រ៉េមី (Loic Remy) ប្រសិនបើ កូ​ស្តា ចាកចេញ​មែន​។​
​ ​
​ក្រុម​តោ​ខៀវ​ឆេ​ល​ស៊ី​ត្រូវបាន​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែប្រយុទ្ធ កំពូល ព្យែ​រ អេ​មឺ​រិ​ក អូ​បា​ម៉េ​យុំ​ាំ​ង (Piere Emerick Aubameyang) របស់​ក្លឹប Dortmund និង សឺ​ជី​អូ អា​ក្វេ​រ៉ូ (Sergio Aguero) របស់​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​១៨​ខែកក្កដា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា គ្រូបង្វឹក​សញ្ជាតិ អ៊ីតាលី​រូបនេះ​មិន​សប្បាយចិត្ត​ដោយសារ​ខកខាន​មិនបាន​ផ្ទេរ​ខ្សែប្រយុទ្ធ លូ​កា​គុ ទាន់ពេល ហើយ​លូ​កា​គុ បាន​ចូលរួម​ជាមួយ​ក្លឹប​ម៉េ​ន ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ប៉ុន្តែ​លោក​បានចាត់ទុក បេ​ឡូ​តទី គឺជា​អាទិភាព​ថ្មី​។​
​ ​
ក្លឹប​ជើងឯក​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​នេះ​នឹងត្រូវ​ចំណាយ​រហូតដល់​៩០​លាន​ផោន​សម្រាប់​កីឡាករ​វ័យ​២៣​ឆ្នាំ​រូបនេះ​៕ ប្រែ​សម្រួល​:​ពិសិដ្ឋ​

​កីឡាករ អែន​ឌ្រា បេ​ឡូ​តទី (Andrea Belotti)