អែន​តូ​នី​ញ៉ូ កុន​តេ ធ្វើ​ឲ្យ​មាន​ពាក្យ​ចរចា​អា​រ៉ា​ម​ជុំវិញ​ផែនការ​ផ្ទេរ អា​ទូ​រ៉ូ វី​ដាល​

99

លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) សារភាពថា លោក​នឹង​ឡើង​សមរភូមិ​ប្រយុទ្ធ​ជាមួយ កីឡាករ អា​ទូ​រ៉ូ វី​ដាល (Arturo Vidal) បន្ទាប់ពី​ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ​ក្លឹប Bayern Munich រូបនេះ​។​
​ ​
​លោក កុន​តេ គ្រូបង្វឹក​ក្លឹប​ឆេ​ល​ស៊ី​កំពុងតែ​ពិចារណា​ចង់​ជួបជុំ​ជាមួយ វី​ដាល នៅ​រដូវក្តៅ ដែល​លោក​ធ្លាប់​នាំយកមក​រួមការ​ងារ​នៅ​ក្លឹប Juventus ។​
​ ​
​លោក កុន​តេ បាន​និយាយថា “​វា​មិន​ត្រឹមត្រូវ​ទេ ការនិយាយ​អំពី​កីឡាករ​នៅ​ក្រុម​ផ្សេង​។ ខែកក្កដា​នៅ​ឆ្ងាយ​ទៀត ប៉ុន្តែ​នៅពេលនេះ អា​ទូ​រ៉ូ គឺជា​កីឡាករ​ដ៏​អស្ចារ្យ​។ យើង​បាន​ចំណាយពេល ច្រើន​ឆ្នាំ ជាមួយគ្នា​នៅ​ក្លឹប Juventus ។ ខ្ញុំ​និយាយថា ប្រសិនបើ​ខ្ញុំ​ទៅធ្វើ​សង្គ្រាម ខ្ញុំ​នឹង​ទៅជា​មួយ វី​ដាល​”​។​
​ ​
​លោក កុន​តេ សប្បាយចិត្ត បន្ទាប់ពី អាល​វ៉ា​រ៉ូ ម៉ូ​រ៉ា​តា (Alvaro Morata) និង ម៉ា​កូ​ស អា​ឡុ​ន​សូ (Marcos Alonso) រកបាន​៣​ពិន្ទុ​សម្រាប់​ក្រុម​តោ​ខៀវ​ឆេ​ល​ស៊ី ក្នុងជំនួប​ជាមួយ​ក្រុម Brighton ។​

លោក កុន​តេ បាន​និយាយថា “​ម៉ូ​រ៉ា​តា គឺជា​កីឡា​ករលេខ​៩​របស់​យើង ហើយ​ពិតជា​សំខាន់​មែនទែន​។ ថ្ងៃនេះ​គាត់​លេង​ល្អ​ទាំង​ពេល​មាន​បាល់​ជាប់ជើង​និង​គ្មាន​បាល់​។ គាត់​មានការ​ប្តេជ្ញាចិត្ត​ខ្ពស់​។ ប៉ុន្តែ​ខ្ញុំ​ក៏​ពេញ​ចិត្តនឹង​កីឡាករ​ទាំងអស់​របស់​ខ្ញុំ​ដែរ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ អា​ទូ​រ៉ូ វី​ដាល (Aturo Vidal)