អែន​តូ​នី​ញ៉ូ កុន​តេ ប្រាប់​កីឡាករ​ឲ្យ​ត្រៀមខ្លួន​ទទួលយក​ការឈឺចាប់​នៅពេល​ជួប​ក្រុម Barcelona

727

​អ្នក​អាច​យល់បាន​ថា គ្រូបង្វឹក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) កំពុង​ព្យាយាម​លុបបំបាត់ សម្ពាធ​ពី​កូនក្រុម​របស់លោក ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺ​សម្តី​របស់លោក​។ លោក កុន​តេ​បាន​ប្រាប់​ឲ្យ​កីឡាករ​របស់​ត្រៀម​អារម្មណ៍​ទទួលយក​រឿង​មិន​សប្បាយចិត្ត​នៅពេល​ជួប ប្រកួត​ជាមួយ​ក្រុម Barcelona នៅ​យប់​ថ្ងៃ​ពុធ​។ ក្រុម Barcelona មិន​ស្គាល់​ពាក្យ​ថា ចេញ់​ទេ​នៅលើ​ទឹកដី​របស់ខ្លួន​ពេញ​មួយ​រដូវ​កាល​នេះ​។​
​ ​
​ក្រុម Barcelona គឺជា​ក្រុម​លេង​ល្អ​នៅ​ក្របខណ្ឌ La Liga ហើយក៏​ធ្វើ​បានល្អ​ផងដែរ​នៅ​ក្របខណ្ឌ ឆេ​ម​ពាន​លី​ក​។ ពួកគេ​សង្ឃឹមថា នឹង​ឆ្លងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​។​

​ក្រុម​ឆេ​ល​ស៊ី​ហាក់ដូចជា​ធ្វើបាន​ល្អ​នៅ​តង់​ទី​១​នៅពេល​ពួកគេ​មាន​គ្រាប់​បាល់​នាំមុខ​ក្រុម បា​សេ​លូ​ណា ប៉ុន្តែ​នៅ​តង់​ទី​២ ពួកគេ​ពិបាក​ក្នុងការ​រារាំង​កីឡាករ វី​ល​ហ្វ្រី​ដ ហ្សា​ហា (Wilfried Zaha) ហើយ​វារឹតតែ​ធ្វើ​ឲ្យ​ពួកគេ​ព្រួយបារម្ភ​ទៅទៀត​ក្នុងការ​ទប់ស្កាត់​កីឡាករ លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi) និង ល្វី​ស ស្វា​រ៉េ​ស (Luis Suarez) ។​
​ ​
​លោក កុន​តេ បាន​និយាយថា “​នៅពេល​អ្នកលេង​ជាមួយ​ក្រុម​ប្រភេទ​នេះ​ជា​ក្រុម​ខ្លាំង​មួយ​ក្នុង ចំណោម​ក្រុម​ខ្លាំង​ក្នុង​ពិភពលោក អ្នក​ត្រូវតែ​ត្រៀមខ្លួន​ទទួលយក​ការឈឺចាប់​។ វា​មិនមែនជា រឿង​ងាយស្រួល​ទេ ប៉ុន្តែ​អ្នក​ត្រូវតែ​ព្យាយាម​។ យើង​ត្រូវតែ​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​ល្អ បំផុត ដើម្បី​ប្រ ឈមមុខ​នឹង​ការប្រកួត​នេះ​។ កុំភ្លេចថា អ្នក​និយាយ​អំពី​ក្រុម​មួយ​ដែល​សម្បូរ ដោយ​កីឡាករ​បទពិសោធន៍​ច្រើន​”​។​
​ ​
​វា​ប្រហែលជា​រឿង​ពិបាក ប៉ុន្តែ​ឆេ​ល​ស៊ី​បាន​បង្ហាញថា ពួកគេ​អាចធ្វើ​ឲ្យ​ក្រុម​ខ្លាំង​មួយចំនួន ខកចិត្ត​រួចមកហើយ​នៅ​រដូវ​កាល​នេះ ដោយ​យកឈ្នះ​ក្រុម Atletico Madrid ដែល​ធ្វើ​ឲ្យ​ពួកគេ ក្លាយជា​ក្រុម​អង់គ្លេស​ដំបូង​ដែល​យកឈ្នះ​ក្រុម​លោក ឌី​អេ​ហ្គោ ស៊ី​ម៉ូ​ណេ (Diego Simeone) ក្រៅ​ទឹកដី​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​កីឡាករ​ក្រុម Chelsea