អែន​ត័​ញ គ្រី​ស្មាន់ ធ្វើ​ឲ្យ​ម៉េ​ន​ឆេ​ស្ទ័​រ យួ​ណាយ​ធី​ត​និង Barcelona ប្រុង​ជើងការ​

1667
ចែករម្លែក

ខ្សែប្រយុទ្ធ អែន​ត័​ញ គ្រី​ស្មាន់ (Antoine Griezmann) របស់​ក្លឹប Atletico Madrid អះអាងថា ខ្លួន​នឹង​សម្រេចចិត្តថា តើ​នឹង​បន្ត​អនាគត​នៅទីណា​មុនពេល​ធ្វើដំណើរ​ទៅ​ចូលរួម ការប្រកួត​វើ​ល​ខាប់​នៅ​ប្រទេស​រុស្ស៊ី​ក្នុង​រដូវក្តៅ​ឆ្នាំនេះ​។​
​ ​
​ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង​រូបនេះ​ត្រូវបាន​ភ្ជាប់​ទៅនឹង​កិច្ចសន្យា​ផ្ទេរ​ចេញពី​ក្លឹប Atletico Madrid ហើយ​គេ​ជឿថា អាច​ទៅ​ចូលរួម​ជាមួយ​ក្លឹប Barcelona ឬ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ប៉ុន្តែ​មិនទាន់មាន​ព័ត៌មាន​ច្បាស់ការ​នៅឡើយ​ទេ​។​
​ ​
​កាលពី​រដូវក្តៅ​ឆ្នាំមុន មានការ​អះអាង​ច្រើន​មុនពេល គ្រី​ស្មាន់ សម្រេចចិត្ត​បន្ត​កិច្ចសន្យា​ថ្មី ជាមួយ​ក្លឹប Atletico កាលពី​ខែមិថុនា ប៉ុន្តែ​ខ្សែប្រយុទ្ធ​រូបនេះ​មិន​ចង់​ឲ្យ​មានរឿង​បែបនេះ កើតឡើង​ទៀត​ទេ​នៅ​ឆ្នាំនេះ​។​
​ ​
​គ្រី​ស្មាន់ បាន​និយាយថា “​អនាគត​របស់ខ្ញុំ​នឹងត្រូវ​សម្រេច​មុន​ព្រឹត្តិការ ណ៍​វើ​ល​ខាប់​។ ខ្ញុំ​ចង់​បន្តដំណើរ​ទៅ​ប្រទេស​រុស្ស៊ី​ទាំង​អារម្មណ៍​ជ្រះថ្លា​។ ខ្ញុំ​គិតថា នោះ​គឺជា​អ្វីដែល​គ្រប់គ្នា ចង់បាន​។
​ ​
​វត្តមាន​របស់ ឌី​អេ​ហ្គោ កូ​ស្តា (Diego Costa) អាចធ្វើ​ឲ្យ​មានការ​លំបាក​ខ្លះ​ចំពោះ គ្រី​ស្មាន់ ប៉ុន្តែ​កីឡាករ​រូបនេះ​អះអាងថា នេះ​មិនមែនជា​ការពិត​ទេ​។​

​ផ្ទុយទៅវិញ គ្រី​ស្មាន់ បាន​កោតសរសើរ​អតីត​ខ្សែប្រយុទ្ធ​ឆេ​ល​ស៊ី​រូបនេះ ដែល​បាន​បង្កលក្ខណៈ ងាយស្រួល​ដល់​ខ្លួន​នៅ​ក្របខណ្ឌ La Liga ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែការពារ អែន​ត័​ញ គ្រី​ស្មាន់ (Antoine Griezmann)