អែន​ត័​ញ គ្រី​ស្មាន់ សារភាពថា ក្លិប​បា​សេ​ឡូ​ណា មិនមែនជា​កន្លែង​ងាយស្រួល​ក្នុង​ការលេង បាល់​នោះទេ​

101
ចែករម្លែក

​ខ្សែប្រយុទ្ធ អែន​ត័​ញ គ្រី​ស្មាន់ (Antoine Griezmann) បាន​សារភាពថា ក្លិប​ថ្មី​របស់ ខ្លួន​មិនមែន ជាទី​តាំង​ងាយស្រួល ក្នុង​ការលេង​បាល់ទាត់​នោះទេ ខណៈ​កីឡាករ​ដែល​ផ្ទេរ​ក្នុងតម្លៃ​១០៧ លាន​ផោន​នេះ បន្ត​សម្រប​ខ្លួន​នឹង​ក្លឹប​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ​។​
​ ​
គ្រី​ស្មាន់ បានសម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ពី​ក្លិប អា​ត្លេ​ទី​កូ ម៉ា​ឌ្រី​ត​(Atletico Madrid) មកកាន់​ក្លិប ជើងឯក​នៅ​ក្របខ័ណ្ឌ La Liga នៅ​រដូវក្តៅ​នេះ បើទោះបីជា​ខកខាន​មិនបាន​បំពេញ​បំណង អ្នកគាំទ្រ​របស់​ក្លិប បា​សេ​ឡូ​ណា​(Barcelona) ចាប់តាំងពី​មកដល់​ក៏ដោយ​។​
​ ​
កីឡាករ​ល្អៗ​ជាច្រើន​ខកខាន​មិនបាន​សម្រប​ខ្លួន​នឹង​ទម្រង់​លេង​របស់​ក្លិប Barcelona បន្ទាប់ពី មកដល់​ពហុ​កីឡដ្ឋាន Nou Camp ស្របពេល​មិនអាច​មានឱកាស​ជ្រៀតចូល​ក្នុង​ក្រុម​ជម្រើស ដែលមាន​កំពូល​កីឡាករ​ដូចជា លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi) ។​
​ ​
បើទោះបី​ជាមាន​កីឡាករ​ល្អៗ​ដូចជា ល្វី​ស ស្វា​រ៉េ​ស (Luis Suarez) និង អូ​ស្មា​ណេ ដេ​ម​បេ​ឡេ (Ousmane Dembele) ក៏​កីឡាករ​អា​ហ្ស​ង់​ទីន​រូបនេះ​ហាក់ដូចជា​ទទួលបន្ទុក​ច្រើន​នៅក្នុង​តំបន់ ប្រយុទ្ធ​សម្រាប់​ក្រុម​ជម្រើស​របស់លោក អេ​ណេ​ស្តូ វ៉ាល​វើដ (Ernesto Valverde) ។​
​ ​
គ្រី​ស្មាន់ បាន​និយាយថា “Barcelona មិនមែនជា​កន្លែង​ងាយស្រួល​ក្នុង​ការលេង​បាល់​នោះទេ​។ វា​ជា​ក្រុម​ថ្មី ក្លិប​ថ្មី យុទ្ធសាស្ត្រ​ថ្មី​និង​តំណែង​ថ្មី​សម្រាប់​ខ្ញុំ​។​ប៉ុន្តែ​បែបនេះ​ឯង​ហើយ​វា​គឺជា​ពេល វេលា​ដែល​ត្រូវ​ធ្វើការ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ អែន​ត័​ញ គ្រី​ស្មាន់ (Antoine Griezmann)