អែន​ថូ​នី ម៉ា​សល ចង់​ចាក​ចេញពី​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត បន្ទាប់ពី​ការចរចា​កិច្ចសន្យា​ថ្មី​គ្មាន​ការវិវឌ្ឍ​

780
ចែករម្លែក

​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ចាប់ផ្តើម​ជ្រួលច្របល់​កាលពី​យប់​ថ្ងៃ​ពុធ បន្ទាប់ពី​តំណាង​របស់​ខ្សែ ប្រយុទ្ធ អែន​ថូ​នី ម៉ា​សល (Anthony Martial) បាន​បង្ហើប​ប្រាប់ថា កីឡាករ​រូបនេះ​ចង់​ចាកចេញ ពី​ក្លឹប​យូ​ណាយ​ធី​ត​។

​ការចរចា​បន្ត​កិច្ចសន្យា​ថ្មី​យូរអង្វែង​ជាមួយ​ពហុកីឡាដ្ឋាន Old Trafford បាន​ឈានដល់​ដំណាក់ កាល​នៅ​ទ្រឹង ស្របពេល​លោក ហ្វី​លី​ព ឡា​ម​បូ​លី (Philippe Lamboley) បាន​អះអាងថា ម៉ា​សល មិន​សប្បាយចិត្ត​ដោយសារតែ​មិនសូវ​មានឱកាស​បង្ហាញ​មុខ​។

​កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ​ដែល​មិនបាន​ជាប់​ជាមួយ​ក្រុម​ជម្រើស​វើ​ល​ខាប់​របស់​បារាំង​នោះ​រង​ការរិះគន់​ពី​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ដោយសារ​កង្វះ​ប្រសិទ្ធភាព​រក​គ្រាប់​បាល់​។ លោក ម៉ូ​រី​ញ៉ូ បានធ្វើការ​រិះគន់​ត្រង់ៗ​ថា ទម្រង់​លេង​របស់ ម៉ា​សល មិនទាន់​គ្រាប់​គ្រាន់​ទេ បន្ទាប់ពី ក្រុម​យូ​ណាយ​ធី​ត​ចាញ់​ក្រុម Brighton កាលពី​ខែ​មុន​។

​តាម​សេចក្តីរាយការណ៍​កាលពី​សប្តាហ៍​មុន​ថា ក្លិប Tottenham កំពុង​ចាប់អារម្មណ៍​ចង់បាន ម៉ា​សល នៅ​រដូវក្តៅ​នេះ ខណៈពេល​ក្លឹប​នេះ​ផ្តល់​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​គ្រូបង្វឹក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino)​។

​លោក ឡា​ម​បូ​លី បាន​និយាយថា “​បន្ទាប់ពី​ពិចារណា​អំពី​លទ្ធភាព​ទាំងអស់ អែន​ថូ​នី ម៉ា​សល ចង់​ចាក​ចេញពី​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​។ នៅពេល​យូ​ណាយ​ធី​ត​មិនអាច​ស្វែងរក​កិច្ចព្រមព្រៀង មួយ​ក្នុង​ការចរចា​រយៈពេល​ប្រាំបី​ខែ​មកនេះ មានន័យថា ក្លឹប​នេះ​មិនបាន​ចាត់ទុក ម៉ា​សល ជា​កីឡាករ​សំខាន់​ទេ​”​។

​កិច្ចសន្យា​របស់ ម៉ា​សល នឹង​ចប់​នៅ​ដំណាច់​រដូវ​កាល​ក្រោយ​បើទោះបីជា​យូ​ណាយ​ធី​ត​មាន​ជម្រើស បន្ត​រហូតដល់​ឆ្នាំ​២០២០​ក៏ដោយ​។

​ម៉ា​សល បានចាប់ផ្តើម​ត្រឹម​បួន​លើក​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​បន្ទាប់ពី​ត្រូវបាន​ភ្ជាប់​ទៅនឹង​កិច្ច ព្រមព្រៀង​ផ្ទេរ​មក​ក្លិប អា​សេណ​ល​(Arsenal) កាលពី​ខែមករា​។ ប៉ុន្តែ​ក្រុម Arsenal បែរជា​សម្រេច​ផ្ទេរ​កីឡាករ ហ៊ែ​ន​រិ​ក ឃី​តា​រី​យ៉ាន (Henrikh Mkhitaryan) វិញ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

​កីឡាករ អែន​ថូ​នី ម៉ា​សល (Anthony Martial)