អែន​ថូ​នី ម៉ា​សល ត្រូវបាន​កោះហៅ​ចូល​ក្រុម​ជម្រើសជាតិ បន្ទាប់ពី​ខកខាន​ពេញ​មួយឆ្នាំ​

172

កីឡាករ អែន​ថូ​នី ម៉ា​សល (Anthony Martial) របស់​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ត្រូវបាន​កោះហៅ ឲ្យ​ចូល​ក្រុម​ជម្រើសជាតិ​បារាំង​វិញ បន្ទាប់ពី​ខកខាន​ពេញ​មួយឆ្នាំ​។​
​ ​
​ម៉ា​សល ដែល​ធ្លាប់​បង្ហាញមុខ​១៥​លើក មិនបាន​លេង​សម្រាប់​ប្រទេស​បារាំង ចាប់តាំងពី​ខែតុលា​ឆ្នាំ​២០១៦​មក​។​
​ ​
​ប៉ុន្តែ​អតីត​ខ្សែប្រយុទ្ធ​ក្លិប Monaco រូបនេះ​ចាប់ផ្តើម​បានល្អ​នៅ​រដូវ​កាល​នេះ បើទោះបីជា​កីឡាករ​រូបនេះ មិនមែនជា​ជម្រើស​ដំបូង​របស់លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ក៏ដោយ​។​
​ ​
​ម៉ា​សល បានបង្ហាញ​មុខ​១៥​លើក​សម្រាប់​យូ​ណាយ​ធី​ត ។​
​ ​
​ទោះបីជា​យ៉ាងណា ម៉ា​សល រកបាន​៦​គ្រាប់​និង​បង្កើត​ឱកាស​៦​លើក​ផ្សេងទៀត​។ ដោយ​កីឡាករ អូស្មាន ដេ​ម​បេ​ឡេ (Ousmane Dembele) អ​វត្ត មាន​ដោយសារ​បញ្ហា​របួស លោក ដេ​សំ (Deschamps) នៅពេលនេះ​ផ្តល់​ឱ កាស​ឲ្យ ម៉ា​សល ត្រឡប់មក​ក្រុម​ជម្រើស​របស់លោក​វិញ នៅមុន​ព្រឹត្តិការណ៍​វើ​ល​ខាប់​រដូវក្តៅ ឆ្នាំក្រោយ​នៅ​ប្រទេស​រុស្ស៊ី​។​
​ ​
​អ្នកចាំទី ហូ​ហ្គោ ឡ័​រី​ស (Hugo Lloris) ជា​ប្រធាន​ក្រុម​បារាំង​ត្រូវបាន​ដាក់​ឲ្យ​សម្រាក ប៉ុន្តែ​ខ្សែប្រយុទ្ធ អា​សេណ​ល អូ​លី​វើ ហ្ស៊ី​រូ (Oliver Giroud) និង​កីឡាករ អា​ឡិ​កសាន​ដ្រេ ឡា​កា​ហ្សិត (Alexandre Lacazette) ត្រូវបាន​រាប់បញ្ចូល​ក្នុង​ក្រុម​ជម្រើស​។​
​ ​
​បារាំង​នឹងធ្វើ​ម្ចាស់ផ្ទះ​ទទួលភ្ញៀវ​វ៉េ​ល​នៅ​ថ្ងៃទី​១០​ខែវិច្ឆិកា មុនពេល​ជួប​ជាមួយ​ក្រុម​អាល្លឺម៉ង់​នៅ​បួន​ថ្ងៃ​ចុងក្រោយ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​កីឡាករ អែន​ថូ​នី ម៉ា​សល (Anthony Martial)​