អែន​ថូ​នី ម៉ា​សល បដិសេធ​មិន​ពន្យារ​កិច្ចសន្យា ហើយ​ចង់​ចាក​ចេញពី​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​

563

​កីឡាករ អែន​ថូ​នី ម៉ា​សល (Anthony Martial) អាច​នឹង​រក​ច្រក​ចេញពី​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​នៅ​រដូវក្តៅ​នេះ បន្ទាប់ពី​បដិសេធ​មិន​ទទួលយក​កិច្ចសន្យា​ថ្មី គេ​ជឿថា ម៉ា​សល បាន​បដិសេធ​កិច្ចព្រមព្រៀង​ថ្មី​រយៈពេល​៥​ឆ្នាំ​បន្ទាប់ពី​ខកចិត្ត​ដោយសារតែ​ខកខាន​មិនបាន​បង្ហាញ មុខ​ញឹកញាប់​ក្រោម​ការដឹកនាំ​របស់លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ។​
​ ​
​ក្លិប Juventus Tottenham Chelsea និង Paris Saint-Germain សុទ្ធតែ​កំពុង​តាមដាន ស្ថានភាព​របស់ ម៉ា​សល ស្របពេល​យូ​ណាយ​ធី​ត​ត្រៀម​ទទួលយក​ប្រាក់​ពី​ការផ្ទេរ​នេះ ប្រសិនបើ​កីឡាករ​រូបនេះ​មិន​ព្រម​បន្ត​នៅ​ជាមួយ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​។​
​ ​
​តាម​សេចក្តីរាយការណ៍​របស់​កាសែត RMC sport នៅ​បារាំង​បាន​ឲ្យ​ដឹងថា ម៉ា​សល បាន​បដិសេធ​កិច្ចព្រមព្រៀង​ថ្មី ហើយ​តំណាង​របស់​កីឡាករ​រូបនេះ​បាន​ជូនដំណឹង​ទៅ​ក្លឹប យូ​ណាយ​ធី​ត​ពី​បំណង​ចាកចេញ​នៅ​រដូវក្តៅ​នេះ​។​
​ ​
​កីឡាករ​សញ្ជាតិ​បារាំង​រូបនេះ​បាន​ចាប់ផ្តើមបាន​២​ប្រកួត​ប៉ុណ្ណោះ ចាប់តាំងពី​ការមកដល់​របស់ អា​ឡិ​ក​ស៊ី​ស សាន​ឆេស (Alexis Sanchez) កាលពី​ខែមករា ហើយ​ឱកាស​របស់ ម៉ា​សល កាន់តែ​តិច​ទៅៗ​។​
​ ​
​បើទោះបីជា ម៉ា​សល ត្រូវបាន​គ្រូបង្វឹក ឌី​ឌី​យេ ដេ​សំ (Didier Deschamps) កោះហៅ​ចូល ក្រុម​ជម្រើសជាតិ​ក៏ដោយ ក៏​ខ្សែប្រយុទ្ធ​រូបនេះ​បារម្ភ​ថា កង្វះ​ការប្រកួត​ជាមួយ​យូ​ណាយ​ធី​ត អាចធ្វើ​ឲ្យ​ខ្លួន​បាត់បង់​កៅអី​ទៅ​វើ​ល​ខាប់​នៅ​រុស្ស៊ី​នៅ​រដូវក្តៅ​នេះដែរ​។​
​ ​
​ម៉ា​សល ផ្ទេរ​ពី​ក្លឹប Monaco មក​ចូលរួម​ជាមួយ​ក្រុម​យូ​ណាយ​ធី​ត​ក្នុងតម្លៃ​ផ្ទេរ​៣៦​លាន​ផោន កាលពី​រដូវក្តៅ​ឆ្នាំ​២០១៥ ដោយ​តម្លៃ​នេះ​បាន​កើន​ដល់​៤៤​លាន​ផោន បន្ទាប់ពី​កីឡាករ​រូបនេះ រកបាន​២៥​គ្រាប់​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​សម្រាប់​ក្រុម​បិសាច​ក្រហម​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែប្រយុទ្ធ អែន​ថូ​នី ម៉ា​សល (Anthony Martial)