អែល​តុ​ន ច​ន​និយាយ​ការពារ​ព្រះអង្គម្ចាស់​ហារី​និង​ព្រះ​នាង​មេ​ហ្គា​ន​រឿង​ជិះ​យន្តហោះ​ទៅ​ជប់លៀង​នៅផ្ទះ​គាត់​នៅ​បារាំង​ចំនួន​១១​ថ្ងៃ បញ្ចេញ​ឧស្ម័ន​កាបូន​បំផ្លាញ​បរិស្ថាន​

279
ចែករម្លែក

​លោក​អែល​តុ​ន ច​ន​បានបញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ទី​១៩​សីហា​ថា លោក​បាន​ចំណាយ​ប្រាក់​សម្រាប់​ព្រះអង្គម្ចាស់​ហារី​និង​ព្រះ​នាង​មេ​ហ្គា​ន​ដើម្បី​ហោះ​ទៅវិញទៅមក​ពី​ភូមិគ្រឹះ​តម្លៃ ១៨,២ លាន​ដុល្លារ​របស់គាត់​នៅ​ទីក្រុង​នី​ស​ប្រទេស​បារាំង តាម​យន្តហោះ​ឯកជន​សម្រាប់​វិស្សមកាល​នៅ​ខាងក្នុង​ភូមិគ្រឹះ​ដ៏​មាន​សុវត្ថិភាព​និង​ស្ងប់ស្ងាត់​របស់គាត់​។​

​តារាចម្រៀង​វ័យ ៧២ ឆ្នាំ​រូបនេះ​បាន​អះអាងថា​គាត់​បាន​ធានាថា​ការហោះហើរ​របស់​ព្រះអង្គម្ចាស់​ហារី​និង​ព្រះ​នាង​មេ​ហ្គា​ន​ទៅ​មកពី​តំបន់​ទន្លេ​រី​វើ​រ៉ា​របស់​បារាំង​កាលពី​សប្តាហ៍​មុន​គឺ​ពុំ​បញ្ចេញ​ឧស្ម័ន​ការ​បូ​ន​ទេ​។​

​ការធ្វើអន្តរាគមន៍រ​បស់​គាត់​កើតឡើង​បន្ទាប់ពី​គូ​ស្វាមីភរិយា​រាជវង្ស​អង់គ្លេស​នេះ​បាន​ជាប់ផុង​ក្នុង​ជម្លោះ​លាក់ពុត​មួយទៀត​កាលពី​ថ្ងៃ​ចន្ទ បន្ទាប់ពី​គេ​ឃើញ​ទ្រង់​ទាំង​ទ្វេ​ចាក​ចេញពី​ភាគខាងត្បូង​នៃ​ប្រទេស​បារាំង​កាលពី​ថ្ងៃ​សៅរ៍​ក្នុង​ដំណើរ​លើក​ទី​បួន​ដោយ​យន្តហោះ​ឯកជន​ក្នុង​រយៈពេល​តែ ១១ ថ្ងៃ​។​

​ហារី​និង​មេ​ហ្គា​ន ដែល​ល្បី​ខាង​ការពារ​បរិស្ថាន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ បានរួម​ចំណែក​បំ​ភាយ​ឧស្ម័ន​កាបូន​ដល់​ទៅ​៧​ដង​ក្នុង​មនុស្ស​ម្នាក់​បើ​ប្រៀបធៀប​ទៅនឹង​ជើងហោះហើរ​ពាណិជ្ជកម្ម​នៅពេល​ហោះ​ពី​ទីក្រុង​នី​ស​។​

​រូបថត​របស់​គូស្នេហ៍​រាជវង្ស​និង​បុត្រា​អា​ហ្គី​ព្រះជន្ម ៣ ខែ​របស់​ពួក​ទ្រង់​បានបង្ហាញ​ក្រុមគ្រួសារ​រាជវង្ស​នេះ​កំពុង​ជិះ​លើ​យន្តហោះ​ឯកជន Cessna 680 Citation Sovereign កាលពី​ថ្ងៃ​សៅរ៍​នៅ​ម៉ោង​ប្រហែល ៣ រសៀល​ម៉ោង​ក្នុងស្រុក​ទៅកាន់​ប្រទេស​បារាំង​។​

​អ្នកជំនាញ​ខាង​សែ​រាជវង្ស​បាន​និយាយថា​សាធារណជន​អង់គ្លេស​មិន​ចង់​ទទួល​ការបង្រៀន​ស្តីពី​បម្រែបម្រួល​អាកាសធាតុ​ដោយ​អ្នក​ដែល​មិន​អនុវត្តតាម​ដំបូន្មាន​ផ្ទាល់ខ្លួន​របស់​ពួកគេ​នោះទេ ខណៈ​ពួក​សមាជិកសភា​បាន​និយាយថា​ការធ្វើដំណើរ​តាម​យន្តហោះ​ឯកជន​នេះ​មិន​សម​នឹង​មុខមាត់​សាធារណៈ​របស់​ទ្រង់ ដែល​បង្ហាញថា​ជា​អ្នកការពារ​បរិស្ថាន​នោះទេ​៕ ដោយ៖ កញ្ញាដាលីស

លោក​អែល​តុ​ន​ចនថា​គាត់​ទេ​ជា​អ្នក​អញ្ជើញ​ព្រះអង្គម្ចាស់​ហារី​និង​ព្រះ​នាង​មេ​ហ្គា​ន​មក​ជប់លៀង​នៅផ្ទះ​គាត់ ចឹ​ង​មិនមែនជា​ចេតនា​របស់​ពួក​ទ្រង់​ទេ ដែល​ជិះ​យន្តហោះ​ឯកជន​បញ្ចេញ​ឧស្ម័ន​កាបូន
#