អែល​សាល់​វ៉ា​ឌ័​រ​ផ្តាច់​ចំណងទាក់ទង​ការទូត​ជាមួយ​តៃវ៉ាន់ ហើយ​ងាក​មករក​ចិន

571
ចែករម្លែក

តៃវ៉ាន់ បាន ផ្តាច់ចំណង ទំនាក់ទំនង ការទូត ជាមួយ ប្រទេស អែល សាល់ វ៉ា ឌ័ រ នៅ ថ្ងៃ អង្គារ ទី ២១ ខែសីហា ខណៈដែល ប្រទេស អាមេរិក កណ្តាល នេះ បាន ងាក មករក រដ្ឋា ភិ បាល ក្រុង ប៉េកាំង ដែលជា គូប្រជែង នេះ ដែល ជាការ វាយ សំពង ចុងក្រោយ បំផុត លើ រដ្ឋាភិបាល កោះ តៃវ៉ាន់ ដែល គ្រប់គ្រង ដោយ ខ្លួនឯង នេះ ដែល ចិន បាន កំពុង ព្យាយាម ធ្វើ នៅឯ កោ នៅលើ ឆាក អន្តរជាតិ ។

នៅ ទីក្រុង ប៉េកាំង រដ្ឋមន្ត្រីការបរទេស ចិន លោក Wang Yi បានប្រកាសថា រដ្ឋាភិបាល របស់លោក បាន បង្កើត ទំនាក់ទំនង ជាមួយ ប្រទេស អែល សាល់ វ៉ា ឌ័ ។

លោក Wang Yi បាន និយាយថា ប្រវត្តិសាស្ត្រ នឹង បង្ហាញថា ការបង្កើត ទំនាក់ទំនង ការទូត ជាមួយ ចិន គឺ ស្របទៅតាម ផលប្រយោជន៍ ជា មូលដ្ឋាន និង រយៈពេល វែង របស់ ប្រទេស អែល សាល់ វ៉ា ឌ័ រ និង ប្រជាជន នៃ ប្រទេស នេះ ។

តៃវ៉ាន់ បាន ផ្តាច់ខ្លួន ពី ចិនដីគោក ( ចិន ប៉េកាំង ) ក្នុង សង្គ្រាមស៊ីវិល ឆ្នាំ ១៩៤៩ ហើយ រដ្ឋាភិបាល ក្រុង ប៉េកាំង ចាត់ទុក កោះ តៃវ៉ាន់ ជា ដែនដី របស់ខ្លួន ហើយ បានធ្វើ យុទ្ធនាការ ជា បន្តបន្ទាប់ ឥត ឈប់ ដើម្បី ដាក់ កោះ តៃវ៉ាន ឱ្យនៅ ឯកោ ។

កាលពីដើម ឆ្នាំនេះ ប្រទេស បួ គី ណា ហ្វា សូ នៅ អាហ្វ្រិក ខាងលិច និង ប្រទេស ដូ មី នី ក បាន ផ្តាច់ ការទាក់ទង ជាមួយ តៃវ៉ាន់ ហើយ បានមក បង្កើត ទំនាក់ទំនង ការទូត ជាមួយ ប្រទេស ចិន ។

រដ្ឋមន្ត្រីការបរទេស តៃវ៉ាន់ លោក Joseph Wu នៅ ថ្ងៃ អង្គារ នេះ បាន ថ្កោលទោស អ្វីដែល លោក បាន ហៅថា ជា យុទ្ធនាការ របស់ ចិន ក្នុងការ ទាក់ទាញ ក្រុម ប្រទេស សម្ពន្ធមិត្ត តៃវ៉ាន់ ដោយ ការសន្យា ផ្តល់ជំនួយ ហិរញ្ញវត្ថុ និង ការវិនិយោគ ដ៏ ធំ ៕ដោយ៖សុខា

លោក Carlos Castaneda ( រូប ឆ្វេង ) រដ្ឋមន្ត្រីការបរទេស អែល សាល់ វ៉ា ឌ័ រ និង លោក Wang Yi ចាប់ដៃគ្នា នៅ ពិធី ចុះហត្ថលេខា បង្កើត ទំនាក់ទំនង ការទូត រវាង ប្រទេស ទាំង ២ នៅ ទីក្រុង ប៉េកាំង នៅ ថ្ងៃ អង្គារ ទី ២១ ខែសីហា