អំណោយ​ផ្សិត​តម្លៃ​១,៤០​លាន​ដុល្លារ​ពី គីម ជុង អ៊ុន ឱ្យទៅ​កូរ៉េខាងត្បូង​

2911
ចែករម្លែក
  • 268
    Shares

ផ្សិតទម្ងន់២តោន ដែលមេដឹកនាំកូរ៉េខាងជើង លោក គីម ​ជុង អ៊ុន បានបញ្ជូនទៅឱ្យកូរ៉េខាងត្បូងជាអំណោយ កាលពីថ្ងៃព្រហស្បតិ៍ទី២០កញ្ញានោះគឺមានតម្លៃ១,៥ពាន់លានវ៉ុន (១,៤០លានដុល្លារអាមេរិក)។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា​ ផ្សិត២តោននេះនឹងត្រូវបានចែកចាយទៅឱ្យប្រជាជនកូរ៉េខាងត្បូងចំនួន៤.០០០នាក់ ដែលបានព្រាត់ប្រាសពីគ្រួសាររបស់ពួកគេ នៅកូរ៉េខាងជើងចាប់តាំងពីសង្គ្រាមកូរ៉េ។

លោក មូន ជែ អ៊ីន បានសរសេរក្នុងលិខិតជាច្រើនបញ្ជូនទៅក្រុមគ្រួសារទាំងនោះ បន្ទាប់ពីការវិលត្រឡប់ពីដំណើរទស្សនកិច្ច៣ថ្ងៃនៅទីក្រុងព្យុងយ៉ាងកាលពីថ្ងៃព្រហស្បតិ៍ ថា ” កូរ៉េខាងជើងបានប​ញ្ជូនផ្សិតទាំងនេះជាមួយនឹងការបង្ហាញទឹកចិត្តដ៏ល្អរបស់ពួកគេ។ ថ្ងៃដ៏ល្អនោះ ប្រាកដកជានឹងមកដល់ នៅពេលយើងអាចព្រមទទួលយកនូវក្តីស្រឡាញ់។ យើងសូមឱ្យអ្នកមានសុខភាពល្អរហូតដល់ថ្ងៃនោះមកដល់ “៕ដោយ៖សុខា/SN

ផ្សិតមានតំលៃ ដែលកូរ៉េខាងជើងជូនជាអំណោយដល់កូរ៉េខាងត្បូង ក្រោយជំនួបកំពូលនៅក្រុងព្យុងយ៉ាង