អំណោយ​ព្រះមហាក្សត្រ​ចែកជូន​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​នៅ​ស្រុក​ចិត្រ​បុរី​

84
ចែករម្លែក

ដោយ​៖​កាំ​ពី​/​ខេត្តក្រចេះ​៖​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ចំនួន​៨៥៧​គ្រួសារ​ក្នុង​ឃុំ​ដារ​ស្រុក​ចិត្រ​បុរី​ខេត្តក្រចេះ​កាលពី​រសៀល​ថ្ងៃទី​១១​ខែកញ្ញា​ឆ្នាំ​២០១៩​បាន​ទួល​ព្រះរាជ​អំណោយ​ព្រះបាទ​សម្ដេច​ព្រះបរមនាថ​ន​រោ​ត្ដម​សីហមុនី​និង​សម្ដេចព្រះ​មហាក្សត្រី​ន​រោ​ត្ដម​មុនិនាថ​សីហនុ​ព្រះ​វ​រាជមាតា​ជាតិខ្មែរ​។​

អំណោយ​តាមរយៈ​សម្ដេចចៅហ្វា​វាំង​គង់​សំអុល​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងព្រះបរមរាជវាំង​និង​ជា​ព្រះរាជតំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ​ន​រោ​ត្ដម​សីហមុនី​ព្រះមហាក្សត្រ​នៃ​ព្រ​ព្រះរាជាណាចក្រ​កម្ពុជា​។​ក្នុង​ពិធី​ចែក​ព្រះ​រាជអំណោយ​នោះដែរ​ដោយមាន​កា​ចូលរួម​ពី​លោក​គុយ​សុផល​ឧត្ដមក្រុមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​លោក​វ៉ា​ថន​អភិបាល​ខេត្តក្រចេះ​លោក​លោកស្រី​ជា​តំណាង​កាកបាទក្រហមកម្ពុជា​តំណាង​ក្រសួង​ស្ថាប័ន្ន​នានា​ព្រមទាំង​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ មន្ត្រីក្រោមឱវាទ ។​

​សម្ដេចចៅហ្វា​វាំង​គង់​សំអុល​ព្រះរាជតំណាង​ព្រះមហាក្សត្រ​បាន​ពាំ​នាំនូវ​ព្រះរាជ​បណ្ដាំ​សាកសួរ​សុខទុក្ខ​និង​ព្រះ​រា​ហ​ឬ​អាណិត​ស្រឡាញ​និ​សេចក្ដី​នឹករលឹក​យ៉ាង​ជ្រាលជ្រៅ​បំផុត​របស់​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ​ន​រោ​ត្ដម​សីហមុនី​និង​សម្ដេចព្រះ​មហាក្សត្រី​ព្រះ​វ​រាជមាតា​ជាតិខ្មែរ​ជាទី​ក្កា​រៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។​ជូន​ចំពោះ​បងប្អូន​កូនចៅ​ចៅ​ទូត​នៅ​ទូទាំងប្រទេស​ពិសេស​ព្រះ​ហ​ឬ​ទ័យ​យកចិត្តទុកដាក់​ចំពោះ​ជវភាព​រស់នៅរ​បស់បង​ប្អូន​ប្រជារាស្ត្រ​របស់​ព្រះអង្គ ។​

​សម្ដេច​ក៏បាន​លើកឡើង​ផងដែរ​នូវ​សាកសួរ​សុខទុក្ខ​និង​ផ្ដាំផ្ញើ​ពី​សំណាក់​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​ជា​នាយករដ្ឋមន្ត្រី​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ខេត្តក្រចេះ​។​ជាមួយគ្នានេះ​កាកបាទក្រហមកម្ពុជា​ដែលមាន​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ជា​ប្រធាន​តែងតែ​យកចិត្តទុកដាក់​និង​មាន​វិធានការ​ក្នុងការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ​បាន​ទាន់ពេល​វរ​លា​នៅ​គ្រប់​ទីកន្លែង​ដោយ​បិ​ន​ប្រកាន់​និន្នាការ​នយោបាយ ព៌​ណ​សម្បុ​ល ជាតិ​សាស​ន៏​ណាមួយ​ឡើយ ។​

​ព្រះ​រាជអំណោយ​ព្រះមហាក្សត្រ​និង​សម្ដេចម៉ែ​បាន​ប្រទាន​ជូន​ដល់​ប្រជារាស្ត្រ​រងគ្រោះ​ដោយ​ទឹកជំនន់​ចំនួន ៨៥៧​គ្រួសារ ដោយ​ក្នុង ១ គ្រួសារ​ទទួលបាន​អង្ករ ៥០ គីឡូក្រាម ឃី​ត ១​កញ្ចប់ (​មុង​១ ភួយ​១​សារុង​១​និង​ក្រ​ម៉ា​១)​មី​១​កេះ​ត្រីខ​១០​កំប៉ុង​កៅស៊ូ​តង់​១​ផ្ទាំង​អាវយឺត​មាន​ស្នា​ព្រះ​រាជអំណោយ​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ​ន​រោ​ត្ដម​សីហមុនី​ចំនួន ១ និង​ថវិការ​ចំនួន ២០​ម៉ឺន​រៀល ៕S/​

#