អំបុក​មាន​ហាងឆេង​ព្រោះ​មាន​អ្នក​កុំម៉ង់​ច្រើន​រាប់សិប​តោន​ក្នុង​ខេត្តបាត់ដំបង​

215
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់​ដំ​ងៈ​ក្នុង​ខេត្តបាត់ដំបង​ដែលមាន​ក្រុង​ស្រុក​ចំនួន​១៤​បាននាំគ្នា​ដាល់អំបុក​សម្រាប់​ថ្ងៃទី​៩​ខែវិច្ឆិកា​ឆ្នាំ​២០១៩​ដែលជា​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​ហើយ​រាជ​រដ្ឋា​បាល​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​។​ដោយឡែក​ខេត្តបាត់ដំបង​នាំគ្នា​ហូប​អំបុក​គឺ​ស្នេហា​ជាតិ​ស្នេហា​ព្រះមហាក្សត្រ​ទើប​មាន​អ្នក​មក​កុំម៉ង៎​ច្រើន​សរុប​រាប់សិប​តោន​។​

​អំបុក​ជា​ស្រូវ​ថ្មី​ដែល​ទើប​ច្រូតកាត់​មាន​ស្រូវពូជ​ផ្ការំដួល​ផ្កាម្លិះ​ទើប​ធ្វើឱ្យ​អំបុក​មាន​ក្លិន​ឈ្ងុយឆ្ងាញ់​មាន​ហាងឆេង​ដោយ​ក្នុង​១​កំប៉ុង​ជិត​២​ពាន់​រៀល​។​ក្នុង​១​គី​ឡ​ក្រាម​ជាង​១​ម៉ឺន​រៀល​ហើយ​ក៏មាន​អ្នក​មក​កុំម៉ង់​យក​អំបុក​គឺមាន​ប៉ុន្មាន​គេ​ទិញ​ទាំងអស៎​។​

​អ្នក​ប្រកបមុខរបរ​ដាល់អំបុក​ក្នុងស្រុក​រតនមណ្ឌល​ស្រុក​បាណន់​ស្រុក​សង្កែ​និង​ស្រុក​ថ្មគោល​បានឱ្យដឹងថា​ក្នុង​ថ្ងៃទី​៩​ខែវិច្ឆិកា​ខាងមុខនេះ​មាន​អជ្ញាធរ​ឃុំ​ស្រុក​និង​ខេត្ត​មក​កុំ​ម៉​ង៉​ទិញ​យកទៅ​ជប៎​លៀង​អក​អ​បុក​ស្នេហា​ជាតិ​ដោយ​គេ​ប្រាប់ថា​មាន​ប៉​ន្មា​ន​គេ​យក​ទាំងអស់​។​

​ពិ​សេ​សេ​ប្រជា​ពល​រក៍​នាំគ្នា​ទិញ​ហូប​តាម​គ្រួសារ​ទើប​ពួក​គាត​ជួល​អ្នកស្រុក​ជិតខាង​ឱ្យ​ជូ​យ​ដាល់អំបុក​ដើម្បី​ឱ្យទាន់​ថ្ងៃទី​៩​ខែវិច្ឆិកា​ខាងមុខនេះ​។​អ្នក​កុម្ម៉ង់​អំបុក​បានមក​យក​អំបុក​ចាប់ពី​ថ្ងៃទី​៤​វិច្ឆិកា​រហូតដល់​ថ្ងៃ​៨​វិច្ឆិកា​គឺ​កុម្ម៉ង់​ទិញ​ច្រើនណាស់​ក្នុង​១​ថ្ងៃៗ​គឺ​គ្មាន​ពេក​ទំនេរ​ទែ​គឺ​សម្រាក​តែ​ពេល​ហូបបាយ​ប៉ុណ្ណោះ​ត្រូវខិតខំ​ផលិត​ឱ្យគេ​បាន​ទាន់​ថ្ងៃ​កំណត់​៕S/​