អំពាវនាវ​ដល់​ពលករ​ខ្មែរ​រស់នៅ​និង​ធ្វើការ​ប្រទេស​ថៃ​ជំរុញ​ឲ្យ​និយោជក​ធ្វើលិខិត​បញ្ជាក់ អំពី​អត្តសញ្ញាណ​ខ្លួន​ជូន​ដល់​អាជ្ញាធរ​ថៃ​

820
ចែករម្លែក

(​ភ្នំពេញ​)៖ មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ជាថ្មី​ម្តងទៀត បាន​អំពាវនាវ​ដល់​ពលករ​ខ្មែរ​ដែល​កំពុង​រស់នៅ​និង​ធ្វើការ​នៅ​ប្រទេស​​ថៃ​ថា ប្រសិនបើ​និយោជក​របស់ខ្លួន​មិនទាន់​ធ្វើការ​ជម្រាបជូន​ដល់​អាជ្ញាធរ​ថៃ អំពី​អត្តសញ្ញាណ​របស់​បងប្អូន​ពលករ​ខ្មែរ​សូម​ឲ្យ​ទាក់​ទង​ទៅដល់​និយោជក​រៀងៗ​ខ្លួន​ធ្វើ​ម៉េច​បន្ត​ផ្តល់ ព័ត៌មាន​ដល់​អាជ្ញាធរ​ថៃ​ឬមួយ​ជូនដំណឹង​ទៅដល់​ក្រុមការងារ​កម្ពុជា​នៅ​ស្ថានទូត​​ប្រចាំ​ប្រទេស​ថៃ​ឲ្យ​ធ្វើការ អន្តរាគមន៍​និង​ជួយ​សម្រួល​បន្តទៀត​ដើម្បី​ទទួលបាន​សិទ្ធិ​ការងារ​ស្របច្បាប់​។​ ​

​ការអំពាវនាវ​បែ​បែ​នេះ លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ធ្វើឡើង​កាលពី​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៧​កន្លងទៅ ខណៈដែល​ក្រសួង​ការងារ​ថៃ​បានផ្តល់​ព័ត៌មាន​អំពី​ស្ថិតិ​ការងារ​ពលករ​ខ្មែរ​ដែល​រស់នៅ​និង​ធ្វើការ​នៅ​ថៃ​ជូន​ដល់​​រដ្ឋាភិបាល​កម្ពុជា​។ លោក​រដ្ឋមន្ត្រី បានលើកឡើង​បន្តថា គិត​មកដល់​ថ្ងៃទី​០៧ ខែសីហា​កន្លងទៅ​មានន័យថា​ជាការ​បញ្ចប់​នូវ​ដំណាក់​​កាល​ទីមួយ មានន័យថា​គឺជា​ដំណាក់​កាលដែល​និយោជក​ថៃ​ត្រូវ​ទៅ​រាយការណ៍ និង​ចុះបញ្ជីរ​ពលករ​ដែល​ខ្លួន​ប្រើប្រាស់​នៅឯ​មជ្ឈមណ្ឌល​​ការងារ ឬមួយ​មន្ទីរ​ការងារ​របស់​ថៃ​៕​ដោយ​៖​ពៅ​និមល​/sn

លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ផ្តល់​បទសម្ភាសន៍ (​ពៅ និមល​)

ពលករ​កម្ពុជា​ដែល​កំពុង​រស់នៅ​និង​ធ្វើការ​នៅ​ប្រទេស​ថៃ
#